បរទេស៖ ស្ត្រីជនជាតិហ្វីលីពីនម្នាក់ ត្រូវបានប្តីចុះចោល ហើយទៅរកអ្នកថ្មីម្នាក់ទៀត បើទោះបីជាពួកគេមានកូនច្រើនទៅហើយក៏ដោយ។ ក្រោយពីត្រូវប្តីចុះចោលទៅរកស្រីថ្មីដូច្នេះ ពេលនេះនាងបានវិវត្តទៅរកការផ្លាស់ប្តូរសម្រស់ដ៏អស្ចារ្យមើលសឹងមិនស្អាល់ ហើយបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ហើយមហាជនទូទៅសរសើរគ្រប់ៗមាត់ថា នាងមានស្រស់ស្អាត ខុសពីមុនដាច់ស្រះលះ។
រូបថតពីមុនដែលបង្ហោះលើអ៊ីនធឺណិត ត្រូវនាងបង្ហើបឲ្យដឹងថា បានថតក្នុងឆ្នាំ ២០១៣ ដែលគេអាចឃើញស្ត្រីក្រីក្រឈ្មោះ Michelle មានរូបរាងស្គម ស្បែកខ្មៅ ទឹកមុខក្រៀមក្រំ ខណៈត្រូវមើលថែកូនតូចៗទាំងអស់។ នាងបន្ថែមថា នៅអំឡុងពេលនោះនាងក៏ត្រូវប្ដីធ្វើបា-បទាំងផ្លូវកាយ និងផ្លូវចិត្ត រកតែរឿងឈ្លោះជាមួយនាងស្ទើររាល់ថ្ងៃ។
ពេលនេះស្ត្រី កូន៧នាក់ខាងលើ មើលទៅពិតជាស្រស់សោភាមែនទែន ហើយអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតជាច្រើនបាននិយាយថា ប្តីរបស់នាងប្រហែលជាមានវិប្បដិសារី ដែលចាកចេញពីជីវិតនារីដ៏គួរឱ្យស្រឡាញ់ និងកូនៗជាច្រើនរបស់គេ។
តាមរយៈវីដេអូ និងរូបភាព ដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈទំព័រហ្វេសប៊ុកមួយមានឈ្មោះ OFW Secret Files បង្ហាញពីកម្មការិនីជនជាតិហ្វីលីពីនម្នាក់ ឈ្មោះ Michelle Valenzuela amazed បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយនឹងរូបសម្រស់ស្រស់ស្អាតរបស់នាង។
វីដេអូនេះ មានអ្នកចូលទស្សនារាប់លានដង ក្នុងនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បង្ហាញការងឿងឆ្ងល់ ពីរបៀបដែលនាងអាចផ្លាស់ប្តូរមុខមាត់បានយ៉ាងឆាប់រហ័ស ហើយឥឡូវនេះ ជំនួសឱ្យតែការផ្តោតអារម្មណ៍លើកូនៗ នាងក៏ឆ្លៀតថែសម្រស់ខ្លួនផងដែរ។
យោងតាមវីដេអូបានឲ្យដឹងថា Michelle ត្រូវបានប្តីចុះចោលទៅរកស្រីផ្សេង នៅពេលនាងមានផ្ទៃពោះកូនទី ៧ តែម្ដង។ អ្នកលេងអ៊ីនធឺណិតខ្លះ ថែមទាំងស្តីបន្ទោសនាងថា មិនបានយកចិត្តទុកដាក់មើលថែសម្រស់ខ្លួន ទើបនាំឱ្យប្តីវង្វេងស្មារតីជាមួយស្រីថ្មី
ប៉ុន្តែ អ្នកខ្លះបានបន្ទោសបុរសជាប្តីខ្លាំងៗថា តួនាទីជាប្តីត្រូវតែចេះជួយនាងមើលថែកូនៗ មិនមែនឃើញប្រពន្ធលែងស្អាតរត់ទៅរកស្រីថ្មីនោះទេ។
ប្រពន្ធធ្លាក់សម្រស់ក៏ដោយសារតែនាងត្រូវពពោះម្ដងហើយម្ដងទៀត រហូតដល់កូន ៧នាក់ និងត្រូវមើលថែពួកគេរាប់ឆ្នាំថែមទៀត។ បន្ទាប់ពីរកការងារធ្វើនៅក្រៅប្រទេស ស្ត្រីជនជាតិហ្វីលីពីនរូបនេះ បានប្រែទៅជានារីវ័យក្មេង ហើយស្រស់ស្អាត។
អ្នកខ្លះសឹងតែមិនជឿថានាងមានកូន ៧នាក់នៅផ្ទះផង ការផ្លាស់ប្តូររបស់នាង បានជម្រុញស្ត្រីជាច្រើនងាកមកថែខ្លួនខ្លះផង កុំបណ្ដោឲ្យខ្លួនអាក្រក់ខ្លាំងពេក។ អ្នកផ្សេងទៀតណែនាំនាងឱ្យផ្តោតអារម្មណ៍លើខ្លួនឯង និងកូនៗ ដោយប្រាប់នាងកុំឲ្យវិលត្រឡប់ទៅរកប្តីវិញអី ព្រោះគាត់មិនសមនឹងនាងទេឥឡូវនេះ៕
ប្រភព៖ namtokh