នៅក្នុងប្រទេសថៃ សាកសព៤នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវយ៉ាងសង្វេកបំផុត។ ក្នុងនោះសាកសពបុរសម្នាក់ រង់ចាំអស់ជាច្រើនម៉ោងទើបបុគ្គលិកពេទ្យបានមកដល់នៅម៉ោង ១០ យប់ ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
បន្ទាប់ពីបានប្រមូលសាកសពបុរសនោះភ្លាម អាជ្ញាធរត្រូវបានគេហៅឱ្យទៅយកសាកសពបុរសម្នាក់ទៀតដែលត្រូវបានគេប្រទះឃើញ បានស្លាប់នៅលើចិញ្ចើមផ្លូវ Ratchadamnoen Klang Avenue។
ដោយមានការសង្ស័យថាបានមានជាប់ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ សាកសពរបស់បុរសរូបនោះ ត្រូវបានទុកចោលរហូតដល់មានបុគ្គលិកពេទ្យជំនាញក្នុងសំលៀកបំពាក់ការពារកម្រិតខ្ពស់ មកដល់ដើម្បីធ្វើកោសល្យវិច្ច័យ។
ប្រភពព័ត៌មានមួយបានឲ្យដឹង នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីបុរសពីរនាក់ទៀតត្រូវបានគេប្រទះឃើញដេកស្លាប់នៅតាមដងផ្លូវក្នុងទីក្រុងបាងកក។
បើតាមប្រភពដែលបានឃើញហេតុការណ៍បានឱ្យដឹងថា “ក្រុមគ្រូពេទ្យសង្ស័យថាពួកគេទាំងអស់បានស្លាប់ដោយជំងឺកូវីដ១៩ ហើយគ្មានផ្ទះសម្បែង។ សាកសពទាំង៤នាក់ គ្មានទីលំនៅច្បាស់លាស់ ហើយគ្មានសាច់ញាតិណាមួយចេញមុខមកអះអាងថាជាក្រុមគ្រួសារខ្លួនឡើយ” ៕
ប្រភព៖ sabay