កាលពីពេលថ្មីៗនេះ លោកយាយ រីម វណ្ណារី អាយុ៦៧ឆ្នាំ បានដាក់ពាក្យគោរព សុំជំនួយអន្តរាគមន៍ម កកាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ យុត្តិធម៌ដល់កូនស្រីគាត់ ឈ្មោះ ណើ ចាន់ត្រា ដែលកំពុងជា ប់ នៅក្នុងពន្ធនាគារ ព្រៃ ស អស់រយៈពេលជាង ៤ខែកន្លង មកហើយ ។
លោក ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ថ្លែងតាមបណ្តាញសង្គម Facebook កាលពីយប់ថ្ងៃ ទី៣ ខែមិថុនា ឆ្នាំ២០២១ ថា «ថ្ងៃនេះខ្ញុំបាន ជួបប្អូនស្រី ទ្រី ដាណា និង ស្វាមី ហើយស្តាប់ រឿងរ៉ាវ ទាំងសង្ខាង បានយល់មួយ ចំនួនធំ ដែលពាក់ព័ន្ធនឹងករណី ខាងលើ ។
ខ្ញុំនឹងបន្តជួប ពិភាក្សាជាមួយប្អូនស្រី ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយ ល្អសមរម្យ ជូនភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរវា ងប្អូនស្រី ទ្រី ដាណា និង ប្អូនស្រី ណើ ចាន់ត្រា»។
លោក ដួង តារា សូមអរគុណបងប្អូន ដែលឈឺឆ្អាលបានស្នើសុំខ្ញុំ អោយជួយពិនិត្យដោះស្រាយ រឿងវិវាទនេះ ដោយលោក នឹងជួយពិនិត្យសំណុំរឿងមួយនេះ អោយបានល្អិតល្អន់បំផុត ។ ទន្ទឹមនឹងនេះដែរ លោក ដួង តារា សូមអោយ បងប្អូនកុំ ចាក់ សាំងបន្ថែម។
«ពិតណាស់ ខ្ញុំស្វែងរកតែការពិត ត្រឹមត្រូវដោយមិន លំអៀង ឬកាន់ជើងទៅលើភាគីណា មួយឡើយ ។ ដំណោះស្រាយ ដែលល្អបំផុតពេលនេះ គឺឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ នាយករដ្ឋមន្រ្តី» ។ នេះជាការលើកឡើង របស់លោក ដួង តារា បន្ថែមទៀត ។
យើងចូលរួមកសាង អំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ ទីកន្លែងដោយ គ្មានកា ររើសអើង ៕