រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ
កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វើកិច្ចសន្យាទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលើលោកអធិការនគរបាលខណ្ឌមានជ័យ ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺលើករណីបន្លំខ្លួនជាអធិការនេះផងដែរ ៕
សូមទស្សនាវីដេអូខាងក្រោម៖