ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលយប់ ខណៈនិស្សិតប្រុសម្នាក់ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ ដោយសារតែត្រូវបានស្រីស្នេហ៍របស់ខ្លួនកា.ត់លិ.ង្គចោល។
ភ្លាមៗនោះជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅកាល់ម៉ែត្រ ប៉ុន្តែជាអកុសលគ្រូពេទ្យជំនាញបានប្រាប់ថា “លិ.ង្គត្រូវរបួសធ្ងន់ធ្ងរមិនអាចតភ្ជាប់បានទេ ព្រោះលិ.ង្គត្រូវបានជនដៃដល់យកផែ្លឡាមកា.ត់ជិតដា.ច់ដល់គល់ទៅហើយ”។
រឿងរ៉ាវនៃគូស្នេហ៍មួយគូដែលរហូតឈានដល់កា.ត់លិ.ង្គចោលនេះ ត្រូវបានគេដឹងថា ជាការខឹងសម្បារបស់នារីម្នាក់ជាកម្មការនីរោងចក្រ មានទំនាក់ទំនងស្នេហាជាមួយយុវជនជានិស្សិតម្នាក់ រហូតដល់ថ្នាក់ជ្រុលខ្លួនបានប្រាណទៀតផង។
នៅថ្ងៃកើតហេតុខាងប្រុសជាជនរងគ្រោះមកប្រាប់ខាងស្រីថា “យើងបែកគ្នាទៅ ព្រោះថ្ងៃឆ្នាំយើងមិនត្រូវគ្នា” ដែលធ្វើឲ្យនាងបាក់ទឹកចិត្ត ខូចចិត្ត និងកើតក្តីខឹងក្រោធ និងគុំ.គួ.នរកល្បិ.ចកា.ត់លិ.ង្គប្រុសស្នេហ៍សាវ៉ានោះចោលតែម្តង។
គួរបញ្ជាក់ថា រឿងរ៉ាវនេះកើតឡើងនៅចំណុចផ្ទះជួលនារីជាសង្សាឈ្មោះ លី ស្រីនាង (ជាជនដៃដល់) បន្ទប់លេខ២២ ជាន់ទី១ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកខាងប្រុសជាជនរងគ្រោះឈ្មោះ ផ សផ ជានិស្សិត ស្នាក់នៅវត្តមួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខណៈពេលនេះសមត្ថកិច្ចកំពុងខិតខំតាមចាប់ជនដៃដល់ដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ផងដែរថា នេះជាករណីទីមួយហើយក្នុងសង្គមខ្មែរយើង ដែលមានការខឹងសម្បាររហូតដល់ថ្នាក់កា.ត់លិ.ង្គនេះ។ លើសពីនេះវាជាមេរៀនសំរាប់ព្រាននារីខិលខូចទាំងឡាយ ដែលចូលចិត្តលួងលោម នារីភេទដើម្បីបម្រើត.ណ្ហារបស់ខ្លួន ហើយក៏ជាមេរៀនសម្រាប់នារីទាំងឡាយ កុំឲ្យឆាប់ជឿទុកចិត្តបុរសណាម្នាក់លឿនខ្លាំងពេក ជៀសវាងបង់ខ្លួនប្រាណ៕ Source: khmer-site