គេហទំព័របរទេសមានការចែករំលែករឿងរ៉ាវនៃក្នុងគ្រួសាររបស់ លោកម៉ាបានធ្វើដំណើរចូលទៅក្នុងទីក្រុងនៅពេលព្រឹកព្រលឹមនេះដោយសារតែគាត់មិនបានឃើញកូនប្រុសរបស់គាត់អស់រយៈពេលជាងពីរឆ្នាំ។
លោកបានទទួលដំណឹងថា៖ កូនប្រុសទី១របស់លោកជាមន្រ្តីរាជការ និងមានមិត្តស្រីជាកូនស្រីប្រធានក្រុមហ៊ុន។ ចំនែកកូនប្រុសទី២ មិនមានការងារធ្វើធំដុំទេ គ្រាន់តែបើកហាងលក់អាហារតូចតាចប៉ុណ្ណោះ។ សាច់រឿងរបស់លោកម៉ាដូចខាងក្រោម៖
អស់រយៈពេលពីរឆ្នាំកន្លងមកហើយដែលគាត់មិនបានលឺដំណឹងអ្វីសោះពីកូនរបស់កូនរបស់គាត់ ណាមួួយគាត់មានការងាររវល់ក្នុងកសិដ្ឋានរបស់គាត់។ ដោយសារ គាត់នឹកកូនរបស់គាត់ខ្លាំងពេក ទើបសម្រេចចិត្តចូលមកដល់ទីក្រុងដោយខ្លួនឯង ដើម្បីសួរសុខទុក្ខកូនទាំងពីរនាក់។
ដំបូងគាត់បានមករកជួបកូនប្រុសច្បង ដោយឈរនៅការិយាល័យរបស់កូនរបស់គាត់ រហូតដល់ពេលសម្រាកអាហារថ្ងៃត្រង់ គាត់បានឃើញកូនប្រុសរបស់គាត់ដើរចេញពីការិយាល័យនោះ រួមជាមួយនឹងមិត្តរួមការងារ។ កូនប្រុសស្លៀកឈុតខ្មៅ ស្ត្រីម្នាក់ដែលមានរូបរាងស្អាតដើរជាមួួយ ភ្លាមនោះដោយសារក្តីនឹករលឹកខ្លាំងពេក គាត់បានដើរយ៉ាងលឿនសំដៅរកកូនប្រុសច្បងក្នុងសម្លៀកបំពាក់រហែកហើយព្យួរថង់ចាស់ មិត្តស្រីជាកូនច្បងបាននិយាយ
«តើគាត់ជានរណាម៉េចស្គាល់បងចឹង?”ខណះពេលនោះកូនប្រុសច្បងមានអារម្មណ៍ខ្មាសអៀនដោយដោយឃើញឪពុកក្នុងសភាពបែបនេះ ទើបគាត់បាននិយាយថា “បងមិនដែលស្គាល់គាត់ទេ”»។
លឺដូចនេះ លោកម៉ា ចង់ធ្លាក់ថ្លើម និងចង់ងងឹតមុខចង់ដួស។ បន្ទាប់មក គាត់ក៏បានមករកកូនទីពីរ ដែលមានមុខរបរជាអ្នកអាហារ មកដល់ភ្លាម គាត់បានជួបកូនទីរពីរ កូនទី២ មានអារម្មណ៍សប្បាយចិត្តណាស់ “និយាយថាម៉េចមិនប្រាប់កូនមុនដើម្បីកូនទៅទទួល” កូនទី២បានរៀបរាប់ប្រាប់ថា៖ កូនបានឈប់រៀនដោយសារតែកូនរកលុយអោយបងគាត់បានរៀន ដល់ពេលចប់លែងមកខ្ញុំម៉ងពុក។
និយាយបណ្តើរ កូនទីពីរបាននាំ លោកម៉ាដើរលេងក្នុងទីក្រុង ហើយនិយាយថានឹងត្រលប់មកជួយធ្វើការពុកនៅស្រុកកំនើតវីញលឺដូចនេះ លោកម៉ាបានដកលុយ ចំនួន ៤៥០០០ដុលារ និងសៀវធនាគារ ព្រមទាំងប្រគល់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានតំលៃរាប់លានដុល្លារ។
ក្រឡេកមកមើលកូនប្រុសច្បង ត្រូវគេដកតំណែង និងមិត្តស្រីបោះបង់ចោលទៀត ធ្វើអោយគេតែលតោង រួចសម្រេចចិត្តមករកលោកម៉ាវិញ លោកនៅតែទទួលស្គាល់។ ក្រោយមកពួកគាត់ទាំងបីនាក់ រស់នៅដោយមានសេចក្តីសុខដូចកាលពីមុន។
អត្តន័យអប់រំ៖ពេលមានបានកុំភ្លេចប្រភពដើមអ្នកណាជាផ្តល់កំណើត។ ឪពុកម្តាយជាអ្នកមានគុណទោះបីជាកូនធ្វើខុសយ៉ាងណាក៏គាត់នៅតែលើកលែងទោសកំហុស៕