ទិចនិចថើប ៥យ៉ាង ដើម្បីធ្វើឱ្យគូស្នេហ៍របស់អ្នក មានអារម្មណ៍ពុះកញ្ជ្រោល…
ពេលអ្នកស្រឡាញ់អ្នកណាគេម្នាក់ ថើប ជាជំហ៊ានដំបូងគេបង្អស់បង្ហាញពីក្តីស្រឡាញ់របស់អ្នកចំពោះនាង ។ វាមិនត្រឹមតែជារឿងទី ១ប៉ុណ្ណោះទេ តែវាក៏ជាជំហ៊ានសំខាន់បំផុតផងដែរ អ្នកអាចបង្ហាញពីរឿងរ៉ាវជាច្រើនបើសិនអ្នកថើបនាងដោយចំណង់តណ្ហា ។ អ្នកត្រូវធ្វើតាមរឿងសំខាន់ៗដូចខាងក្រោមនេះ៖ ១. ថើបនាងឱ្យត្រូវកន្លែង ប្រសិនបើអ្នកបម្រុងនឹងថើបនាងជាលើកដំបូង បន្ទប់គេងមិនមែនជាកន្លែងដ៏ល្អសម្រាប់ធ្វើរឿងបែបនេះឡើយ ។ រោងកុន ឬសួនច្បារអាចជាកន្លែងដ៏ប្រសើរបំផុតអាចថើបមិត្តស្រីរបស់អ្នកបាន ។ ២. ច្រមុះមិនត្រូវឱ្យប៉ះមុខនាងពេលថើប មុនពេលថើបនាង ងើយក្បាលអ្នកឡើងបន្តិច ។ វានឹងមិនបង្កជាឧបសគ្គរារាំងដល់ការបង្កាត់ភ្លើងស្នេហ៍របស់អ្នក ។ ៣. បបូរមាត់មានសំណើម ត្រូវលាបក្រែមបបូរមាត់មុនពេលចេញទៅជួបមិត្តស្រី ។ បបូរមាត់ទន់មានសំណើមនឹងផ្តល់បទពិសោធន៍ការថើបគ្នាដ៏ល្អបំផុតសម្រាប់អ្នកទាំង ២ ។ ៤. កុំភ្លេចបបូរមាត់ក្រោមរបស់នាង ពេលថើប ត្រូវញ៉េញបបូរមាត់ក្រោមរបស់នាង ។ វានឹងបង្ហាញពីចំណង់តណ្ហាខ្លាំងក្លារបស់អ្នកចំពោះនាង ។ ៥. ថើបថ្ពាល់ និងករបស់នាង ពេលថើបបបូរមាត់នាង ក៏ត្រូវថើបថ្ពាល់ និងកនាងផងដែរ ។ វានឹងធ្វើឱ្យនាងមានសម្រើប ៕ […]
Continue Reading