កាន់តែក្ដុកក្ដួល! ព្រះនាងតូច ជេនណា បង្ហាញទុក្ខសោកនៅមុខព្រះសពជីដូន ហើយផ្ដាំផ្ញេីជាលើកចុងក្រោយថា…
កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញសេចក្ដីរំជួលចិត្តរន្ធត់ក្ដុកក្ដួលជាពន់ពេក ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កើតរបស់ទ្រង់ អ្នកម្នាង ឌួង ឌីយ៉ាត ដែលទទួលមរណភាព កាលពីម៉ោង ១១:៣៩នាទីព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ព្រះនាងតូច ជេនណា បានបង្ហោះរូបថតជាច្រើនសន្លឹក ស្ថិតក្នុងទឹកមុខក្រៀមក្រំ ជាការបង្ហាញទុក្ខសោកនៅមុខស,ព ជីដូនព្រះនាង ដែលចែកឋានទៅនោះ។ បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ ព្រះនាងតូច បានជូនដំណឹងថា «ខ្ញុំម្ចាស់ នាងខ្ញុំ សូមទូលថ្វាយ និងជម្រាបជូនអោយបានជ្រាបថា ” ពិធីបុណ្យសពជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត កំពុងប្រារព្ធធ្វើបុណ្យតាមគន្លងព្រះពុទ្ធសានា នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ពិធីបូជាសពជីដូនខ្ញុំ នឹងធ្វើឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នាបរិវេណវត្តបុទុមវត្តី។ […]
Continue Reading