បុរសម្នាក់ឈ្មោះ ប៊ី រតនា ដែលជាម្ចាស់អាខោនហ្វេសប៊ុក Röthäñâ Bëë បានចូលទៅខមិនថា (ឡានទឹកកំពុងតថ្លៃគ្នាអត់ទាន់ត្រូវ) ដែលជាការប្រមាទមើលងាយមកលើកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យើង ហើយត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន។
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Röthäñâ Bëë ដែលបានសរសេរថា (ឡានទឹកកំពុងតថ្លៃគ្នាអត់ទាន់ត្រូវ) ដែលជាករណីអគ្គិភ័យខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Röthäñâ Bëë ដែលបានសរសេរបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ៕