ពិតជារឿងដែលគួរឱ្យអាណិតអាសូរ និងសង្វេគចិត្តជាខ្លាំង ដោយក្មេងស្រីដ៏អភ័ព្វម្នាក់ដែលត្រូវបានប្តីប្រពន្ធ១គូដែលគ្មានកូន បានយកមកចិញ្ចឹមតាំងពីអាយុ ០៣ឆ្នាំ សង្ឃឹមថាមានក្តីសុខ ក្រោយពីម្តាយដើមបង្កើតផ្តល់កំណើតមកហើយតែខ្វះលទ្ធភាពគ្រប់គ្រងបានប្រគល់ឱ្យប្តីប្រពន្ធ១គូ យកមកបីបាច់ថែរក្សាតាមសំណើរសុំរបស់ពួកគេ។
តែគួរឱ្យអាសូរ រហូតដល់បច្ចុប្បន្នក្មេងស្រីមានអាយុ ០៩ឆ្នាំហើយ បែរជាទទួលទា.រុ.ណក.ម្មប្រើហិ.ង្សាអស់ជាច្រើនឆ្នាំយ៉ាងឃោឃៅ ពីសំណាក់ម្តាយចិញ្ចឹមទៅវិញ និងគំរា.មមិនឱ្យនិយាយប្រាប់អ្នកជិតខាងឱ្យដឹងទៀតផង តែលាក់បាំងមិនជិត ខណៈអ្នកជិតខាងបានឃើញទង្វើឃោឃៅស្ទើររាល់ថ្ងៃគ្មានថ្ងៃលោះ ទើបបែកធ្លាយដល់សមត្ថកិច្ច។
ពាក់ព័ន្ធករណីនេះ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជិតខាងបានអោយដឹងកាលពីល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ជារៀងរាល់ថ្ងៃពួកគាត់តែងសង្កេតឃើញក្មេងស្រីនេះត្រូវបានស្ត្រីជាម្តាយចិញ្ចឹមវា.យធ្វើបាបលើរាងកាយរហូតមានស្នាមពេញខ្លួន ដោយសាតែម្តាយចិញ្ចឹមប្រើហិ.ង្សា ហើយបានប្រឌិតថាស្នាមនៅលើខ្លួនកុមារីរងគ្រោះ គឺសត្វឆ្មាខ្វាច និងដើរបុកទ្វារជាដើមទៅវិញ។
ប្រភពបន្តប្រាប់ថា កុមារីរងគ្រោះមានឈ្មោះ ចន្ធី លីហ្សា អាយុ ០៩ឆ្នាំ មានម្តាយចិញ្ចឹមឈ្មោះ អ៊ឹម សុគន្ធីអាយុ៥៧ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ហើយកុមារីរងគ្រោះខាងលើត្រូវបានពីរនាក់ប្តីប្រពន្ធដែលរៀបការហើយមិនមានកូន បានទៅសុំយកក្មេងស្រីខាងលើពីខាងឪពុកម្តាយបង្កើតដែលមានជីវភាពខ្វះខាតនៅឯមន្ទីរពេទ្យតាំងពីអាយុ ០៣ឆ្នាំមកម្លេះ។
តាំងពីយកមកខាងម្តាយចិញ្ចឹមមិនសូវជាពេញចិត្តក្មេងនោះប៉ុន្មានទេ គឺតែងតែធ្វើបាបស្ទើររាល់ថ្ងៃ ដោយថ្ងៃខ្លះវា.យធ្វើបាបរហូតជាង ១០០រំពាត់ក៏មាន និងមានពេលខ្លះវា.យផង បា.ញ់និងជំពាមកៅស៊ូផង ដែលជាទង្វើឃោឃៅបំផុតទើបពួកគាត់ជាអ្នកជិតខាងមិនអាចទ្រាំបាន។
លោកស្រី អ៊ឹម សុគន្ធី ដែលជាម្តាយចិញ្ចឹមរបស់ក្មេងរងគ្រោះបានទទួលស្គាល់ទង្វើរបស់ខ្លួនដែលមិនអាចប្រកែកបានហើយប្រាប់ថា រយៈពេលកន្លងមកខ្លួនធ្លាប់បានវា.យធ្វើបាបមែន ហើយធ្លាប់បានយកកុមារីរងគ្រោះដែលជាកូនចិញ្ចឹមឱ្យទៅគេម្តងដែរ តែត្រូវបានប្ដីគាត់ទៅយកមកវិញ។ ក្រោយពីលោកមេភូមិចុះមកណែនាំរួចមក ខ្លួនមិនដែលហ៊ានធ្វើបាបទៀតទេ។
ការបកស្រាយពីម្តាយចិញ្ចឹមគ្មានចិត្តមេត្តានេះ លោក ហោ ផុន មេភូមិវត្តគរបានបញ្ជាក់អោយដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកានេះដែរថា រឿងប្រើប្រាស់អំពើហិ.ង្សាខាងលើ គឺមានពិតមែន ហើយរយៈពេលកន្លងមកលោកក៏ធ្លាប់បានចុះណែនាំម្តងហើយ កុំអោយវា.យធ្វើបាបក្មេងបន្តទៀត គឺគ្រាន់តែប្រើត្រឹមមាត់ប្រដៅបានហើយ។ លោកបន្តថា ក្រោយពីលោកចុះព្រមានម្តងមក សកម្មភាពបានធូស្បើយបានមួយរយះពេលខ្លីប៉ុណ្ណោះ ក៏ម្តាយចិញ្ចឹមរូបនេះនៅតែបន្តសកម្មភាពហិ.ង្សារហូតដល់ថ្ងៃនេះ ទើបអ្នកជិតខាងទ្រាំលែងបាន
ឆ្លើយតបនឹងចំណាត់ការរបស់មន្ត្រីនៃមន្ទីរជំនាញសាលាក្រុង ប្រជាពលរដ្ឋស្មើសុំឲ្យខាងមន្ត្រីជំនាញគួរពិចារណាលើអត្តចរិតរបស់ម្តាយចិញ្ចឹមរូបនេះ ខណៈអាជ្ញាធរព្រមានហើយនៅតែប្រព្រឹត្ត ដូច្នេះពួកគាត់សំណូមពរឲ្យយកកុមារីរងគ្រោះទុកនៅកន្លែងថែទាំណាមួយដែលមានសុវត្តិភាព៕