ដូចដែលប្រិយមិត្តបានដឹងថា ចំពោះរឿងរ៉ាវថ្មីៗនេះ របស់គ្រួសារលោក ឌួង ឆាយ ដែលបានផ្ទុះរឿងសារជាថ្មី ខណៈលោក និងម្តាយបង្កើតលោកស្រី ខុង លីស៊ីអាណា បានឱកាសចូលទៅក្នុងផ្ទះ ដេត ម៉ាលីណា ដោយក្នុងបំណងប្រាប់ថាចង់ជួបមុខកូន និងចៅៗ ប៉ុន្តែ បែរជាកើតជារឿងស្ទើរផ្ទុះហិង្សាដាក់គ្នាឡើងកក្រើកពេញក្នុងផ្ទះតែម្តង ដោយសារតែលោក ឌួង ឆាយ និងម្តាយ សុំទាមទារយករបស់ទ្រព្យមួយចំនួនយកទៅវិញដូចជា តុ ជាដើម ប៉ុន្តែ បានត្រូវអ្នកនាង ដេត ម៉ាលីណា បដិសេធមិនឲ្យយកចេញឡើយ។
ការឈ្លោះប្រកែកឡើងតឹងសរសៃកដាក់គ្នាឡើងកក្រើកនេះ នៅក្នុងវីដេអូ ក៏អាចត្រូវបានឮសំលេងកូនៗរបស់ពួកគេ យំឡើងទ្រហឹងពេញក្នុងផ្ទះផងដែរ ខណៈកូនប្រុសច្បងដែលមានជំងឺ ត្រូវបានឃើញដេកនៅលើសាឡុង យ៉ាងស្ងប់ស្ងៀម។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅចំណុចមួយ ខណៈលោកស្រី ខុង លីស៊ីអាណា បានស្រែកឡោឡាកាន់តែខ្លាំងឡើងៗ ស្រាប់តែកូនប្រុសច្បង ដេត ម៉ាលីណា ដែលកំពុងអង្គុយ ចាប់ទាញទូរស័ព្ទនៅក្បែរ គប់ទៅកាន់យាយ និងឪពុក មួយទំហឹង និងស្រែកខ្លាំងៗថា ឈប់ស្រែកឡូឡាៗ!!។ ហើយភ្លាមៗនោះ ក៏បានឃើញលោក ឌួង ឆាយ បានដើរមកលួងកូនប្រុស និងឲ្យអ្នកបម្រើនាំចេញទៅ៕