ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបង្បអូនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រឿងរ៉ាវរបស់បុរសម្នាក់ បានធ្វើអោយមានក្ដីអាណិតជាខ្លាំង ព្រោះក្នុងពេលតែ១ខែប៉ុណ្ណោះ លោកត្រូវបាត់បង់មនុស្សជាទីស្រលាញ់ ដល់ទៅ២នាក់គ្មានថ្ងៃត្រលប់ឡើយ គឺម្នាក់ជាប្រពន្ធជាទីស្រលាញ់ ឯម្នាក់ទៀតជាកូនទើបតែមានអាយុ១ខួបប៉ុណ្ណោះ។
ក្នុងនោះដែរ ជុំវិញករណីដ៏សោកសៅនេះផងដែរ នៅថ្ងៃទី៧ ខែវិឆ្ឆិកា ឆ្នាំ២០២១នេះ គីជាថ្ងៃខួបកំណើតប្រពន្ធ បុរសជាប្តីសល់ត្រឹមតែរូបថតប្រពន្ធប៉ុណ្ណោះ ដោយក្ដីនឹករលឹកបុរសជាប្តីសរសេររៀបរាប់ទាំងក្ដីអាឡោះអាល័យថា ៖
«រីករាយថ្ងៃកំណើត ឧត្តមភរិយារបស់បង ឆ្នាំនេះមិនដូចឆ្នាំមុនទេអូនអើយ ពេលនេះនៅសល់តែរូបថត និងសំឡេង បាត់រូបពិតសំឡេងពិតអូនហើយ បងសែនស្រណោះ អាល័យអូនណាស់ ប្រពន្ធអើយ ធ្លាប់តែថ្ងៃនេះជាថ្ងៃដែលពួកយើងសើចសប្បាយ តែថ្ងៃនេះពេលនេះជាថ្ងៃដែលទឹកភ្នែកបងហូរដោយបាត់ស្នាមញញឹមរបស់អូន។
បងសូមឧទ្ទិសកុសលផលបុណ្យទាំងប៉ុន្មា ដែលបងបានធ្វើសូមឲ្យបានទៅដល់អូនរួចចាកទុក្ខ ជួបតែសេចក្ដី និងបានទៅកាន់សុគតិភព។ ហើយអូនកុំបារម្ភពីបង បងចេះមើលថែខ្លួនឯងហើយ ប្ដីអូនជាបុរសម្នាក់ដែលរឹងមាំដូចអូនធ្លាប់សរសើរបងអ៊ីចឹង អូនទុកចិត្តបងចុះ។
បងនឹងខំឧទ្ទិសកុសលផលបុណ្យឲ្យដល់អូន និងកូនយើង ម្ដេចអូនឆាប់ទៅចោលបងអ៊ីចឹង ចុះយើងធ្លាប់សន្យានឹងគ្នាថា ចាំមើលភាពជោគជ័យរបស់ពួកយើងហ៎ អូនភ្លេចហើយមែន ០៧.១១.១៩៩៨ កំណើត ០៧.១០.២០២១ មរណៈ ០៧.១១.២០២១ គម្រប់២៣ឆ្នាំ»។
យ៉ាងណាមិញ គួររំលឹកផងដែរថា ភរិយារបស់លោក ង៉ាន ស៊ីថុន មានឈ្មោះ សៀង ស្រីប៉ុច បានទទួលមរណភាព កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដោយសារតែសរសៃខ្ចី ទាស់ បូករួមទាំងជំងឺចាស់ពីតូច ផងទើបបណ្ដាលឲ្យ ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារទាំងវ័យក្មេង នេះបើការបញ្ជាក់ពីសាច់ញាតិនៃស-ព ចំណែកឯកូន ប្រភពមិនបានបញ្ជាក់ថា ស្លា-ប់ ដោយសារករណីអ្វីឡើយ៕