កាលពីថ្មីៗនេះផលិតកម្ម Galaxy Navatra របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញបទចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយបទមានចំណងជើងថា “Are You Ok?” ដែលជាការបកស្រាយរបស់ កញ្ញា តន់ ចន្ទសីម៉ា ប្រចាំផលិកម្ម Galaxy Navatra លើសពីនេះទៀត
អ្វីដែលគួរអោយចាប់អារម្មណ៏នោះគ្រាន់តែបទចម្រៀងនេះចេញមិនបានមួយថ្ងៃផងស្រាប់តែមានអ្នកទស្សនាជាច្រើនទាំងនៅខ្មែរនិងបរទេស ដែលធ្វើអោយបទចម្រៀងនេះបំ បែ..កកំណត់ត្រាអ្នកទស្សនាច្រើនជាងគេលើកដំបូងបង្អស់នៅកម្ពុជាត្រឹមតែរយៈពេលខ្លីតែប៉ុន្នោះ យ៉ាងណាមិញក្រោយពេលបទ “Are you ok?
“ល្បីក ក្រើ កទាំងនៅខ្មែរនិងបរទេសបែបនេះ ទើបផលិតកម្មក៏ល្បីមួយនៅប្រទេសចិនឈ្មោះ Ges Tos បានទិញសិទ្ធិបទចម្រៀង “Are you ok” របស់ផលិតកម្ម Galaxy Navatra ក្នុងគោលបំណងយកបទចម្រៀងនេះទៅផលិតសារជាថ្មីឡើងវិញ បន្ថែមពីនេះផងដែរបើតាមការបញ្ជាក់របស់អ្នកឩកញ្ញ៉ា ឡេង ណាវ៉ាត្រា បានអោយដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១នេះថា
ផលិតកម្ម Galaxy Navatra លក់សិទ្ធិបទ “Are You Ok?” ទៅឲ្យផលិតកម្ម Ges Tos របស់ចិននារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។ បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូន្ថែមខាងក្រោមទាំងអស់គ្នា៖
ដោយឡែក អ្នកស្រី Britney អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន GESTOS បានបញ្ជាក់ថា៖ តាមរយៈការសហការគ្នាលើកនេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងសម្រេចបាននូវការផ្លាស់ប្ដូរកម្មសិទ្ធិបញ្ញា រវាងគ្នា និងគ្នា ហើយអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏នឹងទទួលបានចំណូលជាភាគរយពីអ្នកចូលទស្សនានៅក្នុងកម្មវិធីបណ្តាញសង្គមនានានៅប្រទេសចិនថែមទៀតផង។
ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា មានចក្ខុវិស័យដើម្បីនាំយកបទចម្រៀងខ្មែរទៅកាន់ទីផ្សារបរទេស ប្រកាន់ភ្ជាប់នូវការផលិតចម្រៀងថ្មីៗមិនចម្លងស្នាដៃអ្នកដទៃនិងមានគោលបំណងធ្វើឲ្យបរទេសបានស្គាល់អំពីប្រទេសកម្ពុជា ដើម្បីឈានទៅទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាប្រទេសយើងកាន់តែច្រើន។ ជាក់ស្តែងបទ Are you ok? នេះតែម្តង ឃើញមានតារាល្បីៗលំដាប់ពិភពលោកបានយកបទនេះទៅសម្តែងដាក់ក្នុងបណ្តាញសង្គមយ៉ាងច្រើនជាពិសេសបណ្តាញសង្គម TikTok។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចទិដ្ឋកាបទចម្រៀង Are you ok? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អាចផលិត MV ខារ៉ាអូខេថ្មីបាន។ បន្ទាប់ពីខាងផលិតកម្ម បានធ្វើការកែតម្រូវចំណុចខ្វះខាតស្របតាមលក្ខខណ្ឌរបស់ក្រសួង និងមតិរិះគន់បែបស្ថាបនាពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា៕