នៅមុននេះបន្តិចនាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកអ៊ឹម ជីវ៉ាបានបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមហ្វេបុករបស់លោកដោយរៀបរាប់ថា
ពុទ្ធោអើយ អាណិតណាស់ បែ..កគ្នាប៉ុន្មានថ្ងៃសោះមើលសឹងតែមិនស្គាល់! ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា យកអំណោយមកជូនដល់តារាសម្តែង លោក អៀង ចេនឡា
ដែលមានជំងឺទឹកដក់ក្នុងសួត អំណោយនេះដែលជាការឧបត្ថម្ភដោយលោកជំទាវ ឆេង ស្រី នាង ! ក្នុងការចុះសួសុខទុក្ខនេះលោក អៀង ចេនឡា បាននិយាយថា
លោកឈឺយូរហើយតែមិនដឹងថាទឹកដក់ក្នុងសួតទេ តែដល់ពេលទៅពិនិត្យគឺឃើញតែម្តង គ្រាន់តែជំងឺសួតនេះធ្វើទុកតែ១អាទិត្យស្រាប់តែស្រកទម្ងន់អស់១៣គីឡូ លោកមានការបារម្ភណាស់
ហើយលោកក៏បានទៅព្យាបាលនៅពេ..ទ្យសួតគឺពេ..ទ្យរបេង តែពេលលនេះលោកបានធូរខ្លះៗហើយ។
លោក អៀង ចេនឡាបាននិយាយទាំងទឹកមុខក្រៀមក្រំថា លោកពិតជាមានការអន់ចិត្តណាស់ ដែលលោកគឺជាសិល្បករ១រូបដែរ តែពេលឈឺជិតស្លា..ប់គ្មានអ្នកណាអើពើឡើយគឺ លោកបានសួថា
តើរាល់ថ្ងៃលោកជាអ្នកសិល្បៈឬមិនមែនសិល្បៈ?? ឬលោកមិនល្បីដូចគេ?? ។ លោក ចេនឡាបន្តថាខ្ញុំនិយាយនេះគឺ ខ្ញុំមិនមែនចង់បានអំណោយឡើយ
គឺគ្រាន់តែសុំអោយមានការសួសុខទុក្ខនិងលើកទឹកចិត្តបន្តិចក៏លោកអស់ចិត្តដែរ ។ អំពើល្អមិនសាបសូន្យ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា