សូមរម្លឹកឡើងវិញបន្តិចតាមរយៈគណនីបណ្ដាញសង្គមហ្វេបុករបស់លោកអ៊ឹម ជីវ៉ាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១នាពេលកន្លងទៅលោកបានបង្ហោះព័ត៌មានទាក់ទងនិងតារាកំប្លែងជើងចាស់លោកតាស៊ីសថា
អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់
លក់ក្នុងតម្លៃ ២២មុឺនដុលារ ! ព្រឹកមិញនេះខខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស !
ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ ។
តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។
ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា
ក្រោយការប្រកាសជូនដំណឹងនេះរួចមក មានមហាជនជាច្រើនដែលអាណិតនិងស្រលាញ់លោកតាស៊ីសក៏បានបា..ញ់លុយអោយលោកតាតាមទឹកចិត្តរៀងៗខ្លួ..ន។
ក្នុងនោះក៏មានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិផងដែរ បានជូនថវិការលោកតាស៊ីចំនួន២លានរៀល ក្រោយលោកព្រាប សុវត្ថិជូនលុយលោកតាស៊ីរួចមកលោកហេង ឡុងក៏បានប្រកាសថា
កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ជូនដល់តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស តាមរយៈសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលកំពុងមានជីវភាពខ្វះខាត។