សាលាដំបូងខេត្តក្រចេះ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ទេព ហ៊ុយ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាលើកុមារី២នាក់ ដែលជាអ្នកស៉ីឈ្នួលបម្រើនៅផ្ទះរបស់ខ្លួន។
សាលាដំបូងខេត្តក្រចេះបានចេញបទចោទប្រកាន់លើជនត្រូវចោទ ទេព ហ៊ុយ នេះពីបទប្រើ.ហិ.ង្សា.ដោយចេតនាមានស្ថានទម្ង.ន់ទោសទាក់ទងនឹងជនរងគ្រោះ បទ.គំ.រា.ម.កំហែ.ង.ថានឹង.ស.ម្លា.ប់. ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប យីហោ «លាង ហ៊ុយ» នៅចំណុចផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
សូមជម្រាបថា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយបុគ្គលរូបនេះបានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ដែលជាអ្នកស៉ីឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក បក្ខពួកឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។
នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះនៅក្នុងជួរអង្គភាពទៀតឡើយ។
សេចក្ដីរាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា ដើមចមដែលនាំឲ្យមេអាវុធហត្ថក្រុងក្រចេះ ប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើកុមារីដែលជាកូនឈ្នួលនៅក្នុងផ្ទះនេះ គឺដោយសារកុមាររីទាំង២នាក់នេះបានធ្វើឲ្យងា.ប់.ឆ្កែមួយក្បាលនៅក្នុងផ្ទះរបស់ជនដៃដល់ ដែលជាហេតុនាំឲ្យជនដៃដល់កើតនូវការខឹងសម្បារតែម្ដង។ ក្រៅពីការប្រើប្រាស់អំ.ពើហិ.ង្សា. ជនដៃដល់ក៏បានបង្ខំឲ្យកុមារីទាំង២នាក់នេះ ដេកឱបផ្នូរឆ្កែមួយយប់ និងចាប់បង្ខំឲ្យស៉ីអាច.ម៍.ឆ្កែ.ថែមទៀតផង។
យ៉ាងណានៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ភរិយារបស់មេប៉េអឹមក្រុងក្រចេះ បានចេញតាមវីដេអូមកបកស្រាយសុំរកយុត្តិធម៌ជូនស្វាមីរបស់ខ្លួនក្នុងករណីខាងលើ និងបានរៀបរាប់គ្រប់យ៉ាងដែលបានកើតឡើងផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/D-uKkYHQvZM