កាលពីថ្ងៃទី៣០, ៣១ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ ដោយដឹងថា អតីតភរិយារបស់ខ្លួន អ្នកនាង ដេត ម៉ាលីណា ដើរលេងផឹកស៊ីសប្បាយមិនគិតពីកូននោះ លោក បានបង្ហោះសារព្រមានជាបន្តបន្ទាប់ ដោយទុកឱកាសជាលើកចុងក្រោយ។
លោក បានបង្ហោះសារដូច្នេះថា «ស្រលាញ់កូនណាស់ដើរផឹកស៊ីកន្លែងមនុស្សច្រើនមិនខ្លាចឆ្លងកូវីតមកកូន។ បើកូនៗខ្ញុំកើតអី កុំសង្ឃឹមខ្ញុំអោយនៅជាមួយម្តាយដូចអ្នកម្តងទៀត។ លើកនេះ ជាឱកាសចុងក្រោយខ្ញុំផ្តល់អោយ។ មិនចេះខ្មាសគេ គួរចេះខ្មាសខ្លួនឯង និងខ្មាសកូនៗ នឹងខ្លាចឆ្លងមេរោគទៅកូនៗផង ឌួង ឆាយ»។
ក្រោយមក លោក ឌួង ឆាយ បានបង្ហោះសារទៀតថា «ទៅផឹ,កខ្លួនឯងមិនអស់ចិត្ត យកទាំងកូនៗទៅបារផឹ,កទៀត មិនខ្លាចឆ្លងកូវិតខ្លួនឯង ឆ្លៀតនាំកូនៗជាពិសេសកូនស្រីពៅមិនទាន់គ្រប់អាយុចាក់វ៉ាក់សាំងទៅទៀត។ បើយកកូនទៅបាយនៅហាងធម្មតាមានបន្ទប់ដើម្បីសុវត្ថិភាពកូនៗទៅវាថី។ ឆាប់យកកូនៗទៅផ្ទះវិញ អោយលឿនប្រយ័ត្នខ្ញុំទ្រាំលែងបានទៅដល់កន្លែងនឹង។ ខ្ញុំមិនចង់ទៅជួបមុខអ្នកឯងទេ ចឹងឆាប់យកកូនៗទៅផ្ទះ ឌួង ឆាយ»។
ដោយឡែក នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ ដាច់ចិត្តទម្លាយវីដេអូ អតីតភរិយារបស់ខ្លួនចូលក្លឹប ភ្ជាប់ជាមួយសារយ៉ាងចាក់ដោតដូច្នេះថា «ចេះខ្មាសគេដែរបានខំដើរឱនមុខ។ សុខចិត្តអោយអ្នកបើកឡានជូនកូនស្រីពៅមកផ្ទះដើម្បីខ្លួនឯងប្រញាប់ទៅក្លឹបផឹកស្រ,វឹងជោកជាំដល់ម៉ោង 3 ភ្លឺ 2 ថ្ងៃជាប់គ្នា»។
លោកបាន បន្ត ដោយធ្វើការប្រៀបធៀបអតីតភរិយាខ្លួនទៅនឹងនាងឡាំយ៉ាងថា« គ្រាន់ជូនកូនស្រីមកផ្ទះសិនក៏មិនបាន នេះហើយអ្នកម្ដាយដូចឡាំយ៉ងមិនខុសសូម្បីបន្តិច។ សូមអរគុណពូមីងបងប្អូនជាច្រើនដែរបានផ្ញើមកខ្ញុំ និងលើកទឹកចិត្តខ្ញុំអោយប្ដឹងទាមទារសិទ្ធិចិញ្ចឹមកូនៗមកវិញ។ ខ្ញុំសង្ឃឹមជឿជាក់តុលាការនឹងផ្តល់អាទិភាពសម្រាប់ខ្ញុំដើម្បីទទួលបានសិទ្ធិចិញ្ចឹមកូនៗត្រលប់មកវិញ
ឌួង ឆាយ»៕ សូមទស្សនាវីដេអូខាងក្រោម ៖