សូមរម្លឹកឡើងវិញបន្តិចជុំវិញរឿងរបស់អ្នកនាងខ្ញុង ដែលផុងខ្លួ..នជំពាក់បំណុលគេវណ្ឌក មិនអាចដោះស្រាយបាន ហើយចុងក្រោយក៏បានប្រើក្បួនយុទ្ធ សាស្រ្ដតាមការណែនាំរបស់លោកគ្រូជោគជ័យម្នាក់អោយខ្ញុងលើកដៃសូមលុយមហាជនម្នាក់មួយដុល្លាទៅដើម្បីដោះបំណុល។
ក្រោយពីបានជ្រាបនៅរឿងរ៉ាវលោកគ្រូជោគជ័យផ្ដល់គំណិតអោយខ្ញុងសូមលុយមហាជនទើបមហាជនផ្ទុះការរិះគន់ទៅលើអ្នកនាងខ្ញុង ហើយម្ចាស់ជំនួយខ្លះក៏មានការអាក់អន់ស្រពន់ចិត្តផងដែរ។
ដោយឡែកក្រោយមកខ្ញុងក៏ភ្ញាក់ខ្លួ..ន ហើយឈប់សូមជំនួយមហាជននិងបានចេញរកស៊ីទាំងប្ដីទាំងប្រពន្ធវិញដោយលក់ផ្អក ស្កធម្មជាតិ និងត្រី ដើម្បីរកលុយទៅដោះបំណុលគេវិញ។
ក្នុងនោះអ្នកនាងខ្ញុងក៏បានប្រកាសលក់ទ្រព្យសម្បត្តិចុងក្រោយរបស់នាងទាំងអស់ដើម្បីយកលុយទៅដោះបំណុលគេមានទាំងផ្ទះនិងឡានផងដែរ។
ក្រោយមកក៏មានម្ចាស់បំណុលម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ Willy Matin បានទៅទាលុយខ្ញុងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ ដល់ផ្ទះរបស់នាងតែម្ដង។
ក៏ប៉ុន្តែក្រោយពេលដែលគាត់ទៅដល់ឃើញសភាពខ្ញុងលំបាកបែបនេះគាត់ក៏ប្ដូរចិត្តមិនទាលុយខ្ញុងឡើយ ហើយថែមទាំងជូននាងចំនួន៣០០ដុល្លាថែមទៀតផង។
ហើយគាត់ក៏បានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់គាត់ថាខ្ញុំជាម្ជាស់បំណុលមួយរូប តែដល់មកឃើញទិដ្ធិភាពជាក់ស្តែងកំសំត់បែបនេះ
ខ្ញុំមិនដាច់ចិត្តប..ង្ខំទៀរយកលុយពីគាត់ភ្លាមៗទេ ថែមទាំងក្តុកក្ដួលក្នុងចិត្ត បែរជាអាណិតជួយ ឧបត្ថម្ភបន្តែម ទឹកប្រាក់300$ ដេីម្បីជួយសំរួលជាដេីមទុនលក់ដូរសំរាប់ទៅថ្ងៃមុខវិញ។