លោកគ្រូ ស៊ូ សាវ៉ាង ហៅលោកតា ហ្វុយស្សូ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ICU ជាង ១០ថ្ងៃកន្លងមកហើយ បច្ចុប្បន្នអាការៈជំងឺនៅមិនទាន់បានធូរស្រាលនៅឡើយទេ។
គួរបញ្ជាក់ផងដែរ លោកតាគឺជាសាស្ត្រាចារ្យមួយរូបផ្នែកល្ខោនរឿងបាសាក់ ក្នុងទសវត្ស៨០ និងជាតារាកំប្លែងដ៏មានប្រជាប្រិយភាពនៅក្នុងកំឡុងទសវត្ស៩០ និងបានបាត់មុខពីសង្គមសិល្បៈជាងមួយទសវត្សកន្លងមកហើយ បន្ទាប់ពីមានជំងឺប្រចាំកាយធ្វើទុក្ខជាញឹកញាប់។
ជាមួយគ្នានេះផងដែរ ដោយសារតែក្រុមគ្រួសារមានការខ្វះខាតថវិការក្នុងការព្យាបាលជំងឺលោកតា កូនៗរបស់លោកក៏បានប្រកាសលក់ផ្ទះដែលមានទីតាំងនៅបុរីវិមានភ្នំពេញ ដើម្បីយកលុយព្យាបាលជំងឺ។
លោកតា ហ្វ៊ុយហ្សូ ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងអំឡុងឆ្នាំ ១៩៩០ និង ២០០០ ហើយមកដល់ឆ្នាំ ២០០៧ លោកតា ពុយហ្សូ ក៏បានធ្លាក់ខ្លួនឈឺនូវជំងឺជាច្រើនមុខ ដោយមានជំងឺបុសថ្លើមទៀតផង។
លោកតា ពុយហ្សូ គឺសិល្បករជើងចាស់មួយរូប ដែលជាព្រឹទ្ធាចារ្យមួយរូបបានចំណាយពេលវេលា កម្លាំងកាយចិត្តជាច្រើន បណ្ដុះបណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និង អ្នកស្រឡាញ់សិល្បៈដោយពុំគិតការតបស្នងថែមទៀតផង៕