រឿងរ៉ាវតារាកំប្លែងល្បីឈ្មោះគឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនក្រោយពេលដែលម្សិលមិញនេះនាងបានធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងខ្លួនឯងថាក្ស័យធន មិនមានលទ្ធភាពក្នុងការសងបំណុលដែលមានចំនួនរហូត ជាង៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបានប្រកាសសុំការជួយពីបងប្អូនមហាជនម្នាក់១ដុល្លារដើម្បីអាចទ្រទ្រង់ជីវភាពរបស់កូនៗ២នាក់ តាមរយៈការប្រកាសលេខធនាគារដើម្បីវេរប្រាក់ចូល។
ក្នុងនោះអ្នកនាង គ្រត ដែលគេស្គាល់ថាជាតារាកំប្លែងជើងចាស់មួយរូបបានបង្ហោះសារចាក់ដោតមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ “ខ្ញុំអេីយសិល្បះជាង៤០សិបឆ្នាំមកហេីយ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ ហុឺ ខូចសិល្បះគេអស់ហេីយអូន”។
មិនត្រឹមតែអ្នកនាងគ្រតទេសូម្បីលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ក៏បានបង្ហោះសារមួយដែរថា៖ “ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់!”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?