មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Keov Phuthaerny បានទទួលមរណភាពនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺកូវី.ដ ១៩ បន្ទាប់ពីសម្រាលកូនរួច ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។
ក្នុងនោះដែរ បេីយោងតាមការបង្ហោះពីក្មួយស្រី ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Èii Høür បានរៀបរាប់ឱ្យដឹងថា៖«ហេតុអីមីងដាច់ចិត្តម៉េស មីងអត់អាណិតកូនទេអីគ្នានៅតូចៗណាស់ ត្រូវការភាពកក់ក្ដៅពីម្ដាយ ហេតុអីទៅ សូមឲ្យវិញ្ញាណក្ខន្ធមីងទៅកាន់សុខគតិភពផងចុះ កើតជាតិណាៗសូមឲ្យមីងមានអាយុវែង កុំឲ្យដូចជាតិនេះទៀត»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Chan Mony បានសរសេររៀបរាប់ថា៖«សំឡាញ់អើយងើបមកឯងទៅគ្មានអាណិតកូនទេ លាគ្មានថ្ងែត្រលប់ សូមវិញ្ញាណក្ខន្ធឯឯទៅដល់សុគតិភព បើមានជាតិក្រោយយើងធ្វើជាមិត្តភ័ក្ដិនឹងគ្នាទៀត(R.i.P)»។