ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលរថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Rolls Royce បានបើ ក បុ. ក ពំ នុះ ទ្រូង ផ្លូវ មួយ ទំ ហឹង រហូតដល់ខ្ទេចមុខរថយន្តយ៉ាងដំ ណំ។ ចំពោះរថយន្តស៊េរីទំនើបកេីតហេតុនេះមានស្លាកលេខ កម្ពុជា Mr Idol ត្រូវបានគេស្គាល់ថាជារបស់អ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោក ឌួង ឆាយ។
យ៉ាងណាមិញ ក្រោយហេតុការណ៍ខាងលេីបានកើតឡើងរួចមក ស្រាប់តែនៅលេីបណ្តាញសង្គមហ្វេសប៊ុកក៏មានការផ្ទុះកក្រើកអំពីព័ត៌មានទាក់ទងនឹងរឿងរ៉ាវមុនពេលកេីតហេតុ ដោយមានប្រភពមួយបាននិយាយថាអ្នកនាង ដេត ម៉ាលីណា បានឈ្លោះប្រកែកគ្នាជាមួយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងយ៉ាងជោកជាំ ហើយបានបេីកឡានបោះពួយយ៉ាងលឿនដេ ញ តាមបុ. ក បុរសរូបនេះ តែក៏បានរេចង្កូតទៅបុ.ក របាំងពុះ ចែ កទ្រូងផ្លូវតែម្តង។
ទន្ទឹមនឹងនេះ បុរសដែលទទួលរងនូវការចោទប្រកាន់ ក៏បានចេញមុខមកបញ្ជាក់លេីទំព័រហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ Samka Kit ថា៖«ចង់លេងខ្ញុំគួរចេញមកលេងទល់មុខគ្នា។ គ្រាន់តែបាយជុំគ្នាក៏អាចថាជាសាហាយបានដែរឬ? គាត់ជាមិត្តខ្ញុំជាង១០ឆ្នាំហេីយ ហេីយទៅបាយជុំគ្នាក៏មិនមែនតែ២នាក់ទេ គឺមានគ្នាច្រេីនសប្បាយលក្ខណៈមិត្តភាព សូម្បីតែអង្គុយក៏មិនដែលជាប់កៅអីគ្នាដែរ។ អ្នកបង្កេីតរឿងនេះឡេីងគេដឹងច្បាស់ណាស់ថាខ្ញុំជាមិត្តនឹងនាង តែគេចោទបែបនេះដេីម្បីបង្ខូចកេរ្ត៍ឈ្មោះខាងស្រី។
សាកគិតមេីលរឿងគ្រោះថ្នាក់ចរាចរណ៍សោះ ហេតុអីទាញដល់រឿងចោទជាសាហាយដេីម្បីបំបាក់មុខខាងស្រីអោយកាន់តែខ្លាំងដូច្នេះ តេីអ្នកណាជាអ្នកនៅពីក្រោយរឿងនេះបងប្អូនយល់ហេីយ។ បេីបេីកឡានដេញបុកគ្នាមែនគួរតែបញ្ចេញកាមេរ៉ាមក ព្រោះតាមផ្លូវមានកាមេរ៉ាច្រេីនណាស់លាក់មិនជិតទេ។
កុំយករឿងមិនពិតយកមកប្រឌិតដេីម្បីវាយប្រហាក្រោយខ្នងចឹងថោកទាបណាស់។ ការចោទប្រកាន់ទាំងនោះមានភ័ស្តតាងអ្វីខ្លះ? ឈប់សាងបាបទៅសំលាញ់ព្រោះខ្ញុំឃេីញថាបាបទាំងនោះបានតបស្នងឯងវិញច្រេីនណាស់ហេីយ សង្ស័យអ្វីមកសួរនាំបានកុំធ្វេីរឿងថោកទាបប្រឌិតឥតការពិតដូច្នេះគេហៅថាកំសាក។
បេីចង់សួរនាំតេមកឆ្លេីយភ្លាម ព្រោះយេីងក៏ជាមិត្តនឹងគ្នាដែរ តែប្រហែលសំលាញ់លេងស្គាល់ខ្ញុំហេីយទេដឹង ព្រោះសំលាញ់ឡេីងធំពេកភ្លេចអ្នកតូចតាចដូចខ្ញុំទេីបមិនសួរនាំ។ ហេីយសូមផ្តាំទៅអស់លោកសារពត៍មានមួយចំនួនតូចខ្លះផងថាបេីច្បាស់ចាំផ្សាយកុំព្រាវៗព្រោះអស់លោកនឹងប្រឈមនឹងច្បាប់។ មុនទទួលលុយសំនូកគេគួរគិតដល់ហានិភ័យផង។
រៀនដល់កំរិតណាដែរបានលោកមានសិទ្ធយករូបខ្ញុំយកទៅបង្ហោះបែបនេះ? មានការអនុញ្ញាតពីសាមីខ្លួនទេ? ឯកឧត្តមរដ្ធមន្រ្តីគួរពិនិតមេីលវិជ្ជាជីវៈកូនចៅផងទាន កុំអោយខូចឈ្មោះដល់ស្ថាប័នជាតិ ព្រោះខ្ញុំក៏ជាអ្នកគោរពស្រលាញ់ថ្នាក់ដឹកនាំជាតិយេីងរាល់ថ្ងៃដែរសូមជ្រាប»៕