កាលពីពេលថ្មីៗ កន្លងទៅនេះអ្នកនាងសុទ្ធ បញ្ចកាដែលគេស្គាល់ច្បាស់ថាជាអតីតភរិយារបស់ម្ចាស់ផលិតកម្មLD និងបច្ចុប្បន្នជាគូស្នេហ៍របស់តារាសម្ដែងលោកអេត វីន
បានមានបញ្ហាជាមួយគ្នារហូតលោកអេត វីនប្រើហិ ង្សាទៅលើបញ្ចការហូតចុងក្រោយលោក អេដ វីនក៏ត្រូវបានជា ប់ ឃុំ។
សម្រាប់មូលហេតុដែលបានបណ្ដាលអោយអេត វីនដាក់បញ្ចកាដល់ថ្នាក់នេះដោយសារតែមានរឿងរ៉ាវជាច្រើនជាមួយគ្នា ជាពិសេសគឺរឿងលោក អេត វីនចោទបញ្ចកាថាមានទំនាក់ទំនងជាមួយលោកគ្រូពេទ្យម្នាក់។
លុះក្រោយពេលអេត វីនត្រូវជា ប់ ឃុំ អស់មួយរយៈពេលរួចមក ស្រាប់តែនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១កន្លងទៅនេះ អ្នកនាង សុទ្ធ បញ្ចកាបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយលើបណ្ដាញសង្គមហ្វេបុករបស់នាងដោយរៀបរាប់ថា
Anyway u win my heart ! Thank for trying to protect , take care and love stop being sad m sure choosing u Heang Rottanaប្រែជាភាសាខ្មែរមានអត្ថន័យថា
យ៉ាងណាក៏ដោយអ្នកបានយកឈ្នះចិត្តរបស់ខ្ញុំ អរគុណដែលបានព្យាយាមការពារ យកចិត្តទុកដាក់ ស្រលាញ់ ឈប់ពិបាកចិត្ត ខ្ញុំពិតជាជ្រើសរើសយកអ្នក ហៀង រតនា។
ដោយឡែកក្រោយពេលបញ្ចកាបង្ហោះសារខាងលើរួចមក មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថាអេត វីនជា ប់ ឃុំមិនទាន់ប៉ុន្មានផងបែរបញ្ចការើសបានអ្នកស្អំបេះដូង ហើយអ្នកស្អំបេះដូងបញ្ចកាគឺលោកគ្រូពេទ្យដែលអេត វីនចោទនោះហើយ។
លុះរំលងបានជាច្រើនថ្ងៃ មកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១កន្លងទៅនេះ ស្រាប់តែភាគីខាងលោកគ្រូពេទ្យឈ្មោះហៀង រតនាក៏បានចេញបកស្រាយច្បាស់ៗថាគាត់គ្មានទំនាក់ទំនងស្នេហាជាមួយបញ្ចកាទេ។ក្នុងនោះលោកគ្រូពេទ្យរៀបរាប់ថា
ខ្ញុំនិងបញ្ចកាមិនមានទំនាក់ទំនងស្នេហាអ្វីនឹងគ្នាទេ ខ្ញុំនិងគាត់គ្រាន់តែរាប់អានគ្នាធម្មតា សូមកុំមានការយល់ច្រឡំ រូបថ្ងៃមុនពួកខ្ញុំថតលេងជុំគ្រួសារ ហើយគាត់ផុសលេងទេ៕