បុរសម្នាក់បេីករថយន្តកុងទីន័រ.កិ.ន.កុមារីអាយុ២ឆ្នាំម្នាក់បណ្តាលអោយស្លា.ប់. ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនាម៉ោង៩៖១៥នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកបានឌុបកូនស្រី២ឆ្នាំរបស់ខ្លួនតាមផ្លូវទៅផ្ទះ ក្រោយពីទៅលេងផ្ទះតារួច ស្រាប់តែពេលជិះមកវិញ មិនដឹងយ៉ាងម៉េចស្រាប់តែធ្លាក់កូនពីលើម៉ូតូ ហើយក៏មានហេតុការណ៍ខាងលើកើតឡើងតែម្តង
ធ្វើឲ្យគាត់ជាឪពុកយំឡើងសន្លំ ព្រោះតែកូនតូច២ឆ្នាំបានស្លា.ប់. ខណៈកូនស្រីម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់ដ៏នឹកស្មានមិនដល់មួយនេះ ដោយឡែកអ្នកបើករថយន្តធំបានរត់គេចពីកន្លែងកើតហេតុទៅហើយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖