ធ្វេីឱ្យហ្វេនៗភ្ញាក់ផ្អេីលម្ដងទៀត​ ក្រោយតារា TikTok សុខ​ លីន​ ទម្លាយរូបកំពុងពពោះថ្មីៗពីរសន្លឹកទៀត​ ហេីយថា…(មានវីដេអូ)

សង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្មីៗនេះ ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនាក់ទេ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារា TikTok ដ៏ល្បីឈ្មោះម្នាក់គឺ សុខ លីន បានទំលាយរឿងគ្រួសាររបស់ខ្លួនចេញមក ដោយប្រាប់ថាធ្លាប់មានស្វាមី និងមានកូនប្រុសម្នាក់ទៀតផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ទើបធ្វើឲ្យ សុខ លីន និងស្វាមី សម្រេចលែងលះគ្នា ហើយបច្ចុប្បន្ន កូនប្រុស គឺនៅជាមួយឪពុករបស់គេ នៅខេត្តបន្ទាយមានជ័យ ហើយ សុខ លីន មានពេលខ្លះសម្តែងក្តីនឹករលឹកកូនយ៉ាងខ្លាំង ដោយបានត្រឹមតែមើលរូបថត និង call តាមវីដេអូ លេងកូនតែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ សុខ លីន ដាច់ចិត្តបកស្រាយរឿងទំាងនេះ ប្រាប់អ្នកសារព័ត៌មាន តារាញូស៍ ថា៖ “សម្រាប់ខ្ញុំផ្ទាល់គឺអត់លាក់ទេ ខ្ញុំធ្លាប់មានគ្រួសារហើយ ហើយខ្ញុំមានកូនមួយទៀត ៧ឆ្នាំហើយ ប្រុស” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ លីន បានបន្តថា “ដោយសារតែអត់មានរឿងអីត្រូវលាក់បាំង ហើយមួយទៀតប្រាប់ឲ្យបងប្អូនដឹងទៅ វាបានធូរទ្រូងដែរ ហើយពាក់ព័ន្ធជាមួយគ្រួសារ គឺយើងបែកបាក់គ្នាយូរហើយ ប្រហែល ៦ ទៅ ៧ ឆ្នាំ ហ្នឹង​ឯង ចំពោះកូនខ្ញុំអត់ដែលបាននៅជាមួយផង គេនៅជាមួយប៉ាគេ ខ្ញុំអ្នកកំពង់ចាម កូនខ្ញុំនៅបន្ទាយមានជ័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនដែលយើងពពោះ ស្រឡាញ់ខ្លាំងបំផុត សូម្បីតែអ្នកផ្ទះខ្ញុំ ខាងខ្ញុំផ្ទាល់គឺអត់ដែលបានឃើញពេលធំនេះទេ សូម្បីតែពេលម៉ាក់ខ្ញុំចែកឋាន ម៉ាក់ខ្ញុំឈឺ ក៏អត់បានឃើញចៅដែរ គឺអត់មានឱកាសបានឃើញហ្មង មានអារម្មណ៍ថាអត់សប្បាយចិត្តទេ មួយទៀត គឺតែងតែលួចយំម្នាក់ឯង ឲ្យតែឃើញកូនគេអ៊ីចឹង, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិតខ្លួនឯងដែរ ថាហេតុអ្វីអត់ដូចជីវិតគេអ៊ីចឹង ឃើញគ្រួសារគេដូចមានក្តីសុខ ហេតុអ្វីបានជាខ្លួនឯង ចេញពីកូនភ្លាម មកដល់ផ្ទះវិញម្តាយស្លាប់ភ្លាម មានអារម្មណ៍តូចចិត្ត ដូចខ្លួនឯង ច​ង្រៃ​អ៊ី​ចឹ​ង ប្រហែជាខ្ញុំសាងបាបកម្មច្រើនពីជាតិមុន អ៊ីចឹងបានខ្ញុំជួបបញ្ហាបែបហ្នឹង មិនចេះចប់មិនចេះហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលខ្ញុំជ្រើសរើសខ្លួនឯង ខ្ញុំទទួលខ្លួនឯង អ៊ីចឹងខ្ញុំអត់ចង់ឲ្យរំខានដល់អ្នកណាទេ ខ្ញុំសុខចិត្តលាក់ ហើយពេលខ្ញុំដើរចេញទៅដល់ផ្ទះ ក៏ខ្ញុំអត់ដែលនិយាយរឿងគ្រួសារខ្ញុំដែរ ខ្ញុំថា ខ្ញុំចង់រកការងារធ្វើបានខ្ញុំចេញមក ដោយសារតែនៅនោះអត់មានការងារធ្វើទេ អ៊ីចឹងកូនទុកឲ្យគ្រួសារខ្ញុំមើលទៅ…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ គេឃើញ សុខ លីន បានបង្ហោះរូបភាព២សន្លឹក រួចភ្ជាប់ពាក្យ៤ម៉ាត់យ៉ាងខ្លីថា “នៅចាំមិនភ្លេច”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *