ដូចដែលប្រិយមិត្តបានដឹងរួចមកហេីយថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ពូ ហន ដែលគេឲ្យរហ័សនាកំពូលអ្នកសារព័ត៌មានត្រូវគេវាយប៉ោងមុខក្រោយពីទៅឡាយផ្ទាល់កន្លែងជល់មាន់ផ្អើលពេញបណ្តាញសង្គម។
ដោយឡែកងាកមកលោក ផែង វណ្ណៈ ឃើញបែបនេះស្រាប់តែលើកឡើងចំៗថា៖ «នៅពេលដែលមន្ត្រីមូលដ្ឋានមួយក្ដាប់តូចដេកដួលរមួលគ្រេចជាមួយជនសង្គមងងឹត ( មេបនល្បែងស៉ីសង ) ព្រោះតែផលប្រយោជន៍តិចតួច ធ្វើអោយជនសង្គមងងឹតមិនខ្លាចច្បាប់ហេីយហ៊ានប្រេីហឹង្សាលេីអ្នកសារព័ត៌មានថែមទៀតផង ។
ជាក់ស្តែងករណី ជនពាលបេីកវង់ល្បែងជល់មាន់ អាប៉ោងស៉ីសង នៅ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ដែលបំពានបំរាមរបស់រាជរដ្ឋាភិបាលហេីយ នៅហ៊ានប្រេីហឹង្សាលេីអ្នកសារព័ត៌មានថែមទៀត ។
ចំណែក មេប៉ុស្តិ៍ចេញមកកាងមេវង់ល្បែងហេីយថែមទាំងបានចោទអ្នកសារព័ត៌មានថា ចេះតែនិយាយគ្មានការពិត និងមកផ្ទះគេផ្ដេសផ្ដាសប្រយ័ត្នរឿង ។ តេី មេប៉ុស្តិ៍ធុននេះគួរនៅបន្តកាន់តួនាទីតទៅមុខទៀតឬយ៉ាងណា ? បេីមេប៉ុស្តិ៍ និង មេវង់ល្បែងស៊ីសងជាក្រុមតែមួយ ?
កន្លងមកនៅខាងខេត្តកំពង់ចាមក៏ធ្លាប់មានជេីងកាងវង់ល្បែងស៉ីសងប្រេីហឹង្សាដាក់អ្នកសារព័ត៌មានដែរ តែមានអធិការរងស្រុកជេីងព្រៃចេញមុខសងលុយជំនួសទៅវិញ ។
យប់នេះខ្ញុំនឹងលេីកយកបញ្ហា មេវង់ល្បែងស៉ីសងប្រេីហឹង្សាលេីអ្នកសារព័ត៌មានជំរាបជូនបងប្អូនជ្រាប 🙏»៕ ដើម្បីជ្រាបច្បាស់នោះ ទស្សនាវិដេអូខាងក្រោមនេះ៖