តាមរយៈ គណនី ហ្វេសបុក ផេក របស់ ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ បរមនាថ នរោត្តម សីហមុនី បានឲ្យដឹងថា ៖
«២៣ មិនា ឆ្នាំ ២០១៩ កម្រង រូបភាពខ្លះៗ នៃថ្ងៃរះសមរាត្រី នៅអង្គវត្ត (ថ្ងៃដែលពេលយប់ និងថ្ងៃមានរយះពេលស្មើរគ្នា ហើយនៅពេលព្រឹក ព្រះអាទិត្យ រះ ចំពីក្រោយកំពូលកណ្តាលនៃ ប្រាសាទអង្គវត្ត)។មិននឹកស្មានថា ដូនតាយើងគិតគូរល្អិតល្អន់ រហូតដល់មានពាក់ពន្ធ័ ដល់តារាសាស្រ្ត បែបហ្នឹងសោះ!
នៅពេលព្រះអាទិត្យរះឡើង ចំពីក្រោយកំពូលកណ្តាល ប្រាសាទអង្គវត្តភ្លាម ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានស្រែកកញ្ច្រៀវទះ ដៃអបអរ នៃភាពអស្ចា រ្យ នេះ ធ្វើឲ្យខ្ញុំរំភើបព្រឺរសំបុរ និងមានមោទនភាព ចំពោះស្នាដៃដូនតាខ្មែរយើង ដ៍ល្អឯកគ្មានពីរលើលោក! ពិតជាសំណាងណាស់ ដែលថ្ងៃនេះ ខ្ញុំបានឃើញវាផ្ទាល់នឹង ភ្នែក ហើយបានផ្តិតយករូបភាព ចែកជូនបងប្អូន ក្រោយពីព្យាយាមថត ៤ឆ្នាំជាប់គ្នា (ប្រហែល៨ដង) តែមិនបានសម្រេច ព្រោះកក្តាអាកាសធាតុ»៕