ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង មុននេះបន្តិច បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ ង៉ែត ប៊ុនឆៃ បានបង្ហាញមុខបងស្រី ដែលធ្លាប់តែមើលថែខ្លួនកាលពីនៅក្មេង ប្រៀបបានដូចជាឪពុកម្ដាយ
ព្រោះម្ដាយបានស្លាប់ចោលតាំងពីអាយុ២ឆ្នាំម្ល៉េះ តែគួរឲ្យសោកស្ដាយគាត់មានជំងឺសរសៃប្រសាទ ព្យាបាលមិនជា រហូតក្លាយជាមនុស្សមានសតិមិនគ្រប់ តែលោកនៅតែមិនភ្លេចគុណបងស្រី។ជាងនេះទៅទៀតបុរសខាងលើ បានផ្តាំផ្ញើរទៅអ្នករាល់គ្នាថា
សូមកុំស្អប់ខ្ពើមបងស្រីគាត់ ដោយសរសេររៀបរាប់បែបនេះថា៖ « គាត់គឺជាបងស្រីបង្កើតរបស់ខ្ញុំ ឈ្មោះ ង៉ែត វ៉ាន់ធី គាត់មានជំងឺប្រសរសៃប្រសាទ ជិត២០ឆ្នាំហើយ តែគាត់នៅស្គាល់បងប្អូនឯងបានម្ដងៗតែប៉ុណ្ណោះ។ ហើយគាត់រាល់ថ្ងៃដើរ តាមផ្សារនៅក្រុងបាត់ដំបងយើងនេះ ភាគច្រើនគាត់ចូលចិត្តដើរមកវត្ត ដើម្បីក្រែងបានជួប បានឃើញបងប្អូន ឬក៏ខ្ញុំជាដើម។
ដោយឡែក សូមបងប្អូនទាំងឡាយ កុំស្អប់ កុំខឹងនឹងគាត់អី ដោយសារគាត់មានជំងឺ សរសៃប្រសាទនេះហើយ ទើបគាត់ដើរពិបាកយ៉ាងនេះ មួយទៀតគឺគាត់ឱ្យតែផឹកស្រា គឺគាត់កាចបន្តិចហើយ។ ពីព្រោះគាត់មានសតិមិនគ្រប់គ្រាន់ហើយមានសតិមិនសូវល្អ ដូចយើងនោះទេ ដូច្នេះកុំខឹង កុំប្រកាន់នឹងគាត់អី។ពាក្យពិតនៅក្នុងចិត្តរបស់ខ្ញុំ កាលខ្ញុំអាយុ២
ឆ្នាំ កាលនោះអ្នកម្ដាយរបស់ខ្ញុំ គាត់បានធ្វើកាលកិរិយា ចាកចោលខ្ញុំបាទ កាលនោះ
បានបងស្រីបង្កើតខ្ញុំម្នាក់នេះហើយ ដែលបានខិតខំមើលថែជីវិតខ្ញុំ រហូត ។ ជាលើកចុងក្រោយ ខ្ញុំសូមប្រាប់ដល់អ្នកទាំងឡាយថា អ្នកចេះស្រឡាញ់បងប្អូនរបស់ខ្លួនឯង នឹងចេះស្រឡាញ់គ្រួសារខ្លួនឯង ចុះហេតុអ្វីខ្ញុំមិនចេះស្រឡាញ់បងប្អូនខ្លួនឯង?
មានសេចក្ដីថា ខ្ញុំនៅតែគោរពនឹងស្រឡាញ់បងប្អូនបង្កើតខ្ញុំជានិច្ច ទោះបីគាត់ឆ្កួត គាត់ឡប់ គាត់អាក្រក់ គាត់ល្អយ៉ាងក៏ដោយ គាត់ក៏ដូចជាម៉ែជាឪបង្កើតរបស់យើងដែរ។ ទោះបីអ្នកយកកាំបិត មកកា.ត់ក្បា.លខ្ញុំចោល ក៏ខ្ញុំមិនបោះបង់គាត់ដែរ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនៅតែមើលគាត់ជានិច្ច»៕ ប្រភព៖ ខ្មែរឃ្លូបល