ទទួលស្គាល់ថា “នារីកែភេទ” ឬ Tran Gender នៅក្នុងឧស្សាហកម្មកំសាន្តថៃនាពេលបច្ចុប្បន្ន គឺមានសម្រស់ស្រស់ស្អាត ដូចជាស្ត្រីពិតៗ ស្ទើរតែមិនអាចបែងចែកបាន។ ទន្ទឹមនឹងនោះពួកគេក៏ សុទ្ធសឹងតែជាតារាល្បីទាំងក្នុង និងក្រៅប្រទេស ហើយពួកគេក៏មានបុគ្គលិកលក្ខណៈល្អ សាកសមជាបុគ្គលគំរូដែរ ។
១. Poyd Treechada
សម្រាប់តារាស្រីរូបនេះ យើងមិនអាចបដិសេដបានទេ ព្រោះនាងពិតជាស្រស់ស្អាតខ្លាំង និងល្បីល្បាញបានឆ្ងាយដល់ក្រៅប្រទេសផងដែរ ។ នាងបានចូលសម្តែងខ្សែភាពយន្តហុងកុង ជាមួយតារាសម្តែងល្បីៗ ជាច្រើនរាប់មិនអស់ ។ នាងបានគ្រងមកុដបវរកញ្ញាអន្តរជាតិ និង Miss Tiffany International ឆ្នាំ ២០០៤ ទៀតផង។
២. Hana Na Thachat The Face Thailand Season 3
ជាមួយនឹងស្បែកពណ៌ទឹកឃ្មុំ និងរូបរាងដ៏ស្រស់ស្អាត ជាមួយអាជីពជាតារាបង្ហាញម៉ូត ធ្វើឲ្យនាងមានឱកាសបានចូលរួមនៅលើឆាកបង្ហាញម៉ូតអន្តរជាតិ នៅទីក្រុងញូវយ៉កកាលពីឆ្នាំ ២០១៩ ទៀតផង។
៣. Mochi Ratchaya
ម្ចាស់ជ័យលាភី Miss Tiffany ប្រទេសថៃ និងជាម្ចាស់មកុដបវរកញ្ញាអន្តរជាតិ ឆ្នាំ ២០១៦ ។ នាងបានអនុវត្តជំនាញ និងចំណេះដឹងដែលនាងបានរៀនផ្នែករចនាម៉ូដ ក្នុងនាមជានាយកគ្រប់គ្រង Director of Talent & Influencer Management និងបើកឱកាសឲ្យក្មេងៗជំនាន់ក្រោយបង្ហាញសក្តានុពលពេញលេញរបស់ពួកគេ។
៤. Blossom Chananchida The Face Thailand Season 3
ស្រីស្អាតដែលទទួលបានចំណាត់ថ្នាក់លេខ ២ ម្នាក់ទៀត នៅក្នុងការប្រកួត Miss Tiffany ឆ្នាំ ២០១៣ ។ បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូត ជាពិធីការនី និងជាឌីជេនៅក្នុងប៉ុស្តិវិទ្យុផងដែរ ។
៥. Ling Ling Piyada
កេរ្តិឈ្មោះរបស់នាងត្រូវបានកកើតនៅក្នុងរឿង Beauty and the Bitches ភាគ ២ និងជារាជនីសម្រស់មកពីប្រទេសឡាវ ដែលជាអ្នកជាប់ចំណាត់ថ្នាក់លេខ ២ នៅលើឆាកប្រកួត Miss International Queen 2014 ។
អ្វីដែលសំខាន់បំផុតនោះគឺ នាងជាស្ត្រីប្តូរភេទដំបូងគេក្នុងប្រវត្តិសាស្ត្រឡាវ ព្រោះនៅក្នុងការប្រកួតលើឆាក Ling Ling នាងបានប្រកាសទាមទារឲ្យប្រទេសឡាវ ក៏ដូចជាប្រជាជនឡាវទទួលស្គាល់ នារីកែភេទៀតផង ។
៦. Candy Kulchaya The Face Thailand Season 5
នាងគឺជានារីប្តូរភេទដំបូងគេនៅប្រទេសថៃ និងនៅលើពិភពលោក ដែលទទួលបានពាននៅក្នុងកម្មវិធីប្រកួត The Face Thailand Season 5 ដែលមុននេះនាងគឺជាអ្នកឈ្នះនៅក្នុងការប្រកួត Miss Trans Star Thailand 2018 រួចមកហើយ ។
៧. Yoshi Rinrada
បើនិយាយពីពិភពបណ្តាញសង្គម ត្រូវបានគេចាត់ទុកថាជាផ្លូវដំបូងសម្រាប់នាង ក្នុងនាមជា NetIdol ។ លុះក្រោយមកនាង ក៏ចូលរួមប្រកួត Miss Tiffany រហូតឈានដល់ការគ្រងមកុដទៀតផង ៕
ប្រភព៖ Instagram