DJ ស្រីស្អាតរបស់វៀតណាម ត្រូវនាយកដ្ឋានវប្បធម៌ និងកីឡារបស់រដ្ឋធានី ដកសិទ្ធិ DJ រយៈពេល ៤ខែ និងពិន័យជាប្រាក់ ៤០លានដុង ក្រោយ ដោះ សម្លៀកបំពាក់បង្ហាញ ប្រ ដា ប់ ភេ ទ អំឡុងពេលសម្តែងនៅក្នុងក្លិបកម្សាន្តមួយ។
យោងតាមនាយក នៃនាយកដ្ឋានវប្បធម៌ និងកីឡា លោក To Van Dong ឲ្យដឹងថា DJ ស្រីស្អាតដែលគេស្គាល់ថា DJ Ngan 98 មានចេតនាបង្ហាញ ប្រ ដា ប់ ភេ ទ របស់ខ្លួន ដោយ បិ ទ បាំ ង ត្រឹមខោក្នុងបែប សិ ច ស៊ី អំឡុងពេលសម្តែង
ដែលផ្ទុយទៅនឹងវប្បធម៌ ច្បាប់របស់ប្រទេស តម្រូវឲ្យផ្អាកអាជីពរយៈពេល ៤ខែ និងពិន័យជាប្រាក់ ៤០លានដុង ស្មើប្រមាណ ១ ៧៣៩ដុល្លារ។
យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះ បានកើតឡើងចាប់តាំងពីថ្ងៃ ២៣ កក្កដា ក្នុងក្លិប New Star3 ដោយវីដេអូត្រូវគេបង្ហោះតៗគ្នាលើបណ្តាណសង្គម។
ទាក់ទងករណីនេះ លោក To Van Dong បញ្ជាក់ថា សម្រាប់ពេលនេះ លោកគ្រាន់តែជាការផ្អាកអាជីពបណ្តោះអាសន្ន និងពិន័យប្រាក់ប៉ុណ្ណោះ ដោយលោកកំពុងស្នើទៅក្រសួងឲ្យចាត់វិធានការ ធ្ង ន់ ធ្ង រ មកលើ DJ ស្រីរូបនេះតែម្តង។
ក្រៅពី DJ ស្រីរូបនេះ អ្នករាំចំនួន ៨នាក់ផ្សេងទៀត ដែលសម្តែងលើឆាកជាមួយគ្នា ក៏ត្រូវផ្អាកអាជីពរយៈពេល ៤ខែ ដូចគ្នា៕ អត្ថបទ៖ កម្ពុជាថ្មី
សូមទស្សនាវីដេអូខាងក្រោមៈ