ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០នេះ បានទៅលើ កញ្ញា រ៉េត សារីតា ដែលទើបនឹងបញ្ចប់ភារកិច្ចក្នុងការប្រកួត នៅសហរដ្ឋអាមេរិកថ្មីៗនេះ ខណៈពេលនេះផងដែរ ប្រទេសកម្ពុជា ក៏បានបើកទទួល បេក្ខនារីចាប់អារម្មណ៍នឹង ការប្រកួតនេះ ដោយនឹងត្រូវធ្វើការ ជ្រើសរើស
បវរកញ្ញាចក្រវាឡកម្ពុជា ២០២១។ជាក់ស្ដែងផងដែរនោះ បេក្ខនារីម្នាក់នេះ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន ក្នុងបណ្តាញសង្គម ដោយសារតែ រូបនាង ធ្លាប់ដើរតួសម្តែងឲ្យផលិតកម្មខ្សែភាពយន្តល្បីមួយ របស់កម្ពុជាសព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ រូបនាងក៏ធ្លាប់ជា អតីតបវរកញ្ញា លំដាប់រងទី១ ក្នុងការប្រកួតសម្រស់ Miss World Cambodia ម្តងរួចមកហើយ។
គួរបញ្ជាក់ថា រូបនាង មានឈ្មោះថា ពេជ្រ វត្តីសារ៉ា វឌ្ឍី ២១ឆ្នាំ កម្ពស់១៧៥cm កម្រិតសិក្សា បញ្ចប់ផ្នែកទេសចរណ៍ ឆ្នាំទី៤ ។ ដោយឡែកទៀតសោត advocacy របស់នាងគឺ ជួយដល់មនុស្សចាស់ និង កុមារ និងជួយចំពោះ អ្នកដែលបានត្រូវគេ រំ លោ ភ បំ ពា ន កញ្ញាតែងតែចូលរួមសប្បុរសធម៌ជាច្រើន តែងតែលេីទឹកចិត្តមនុស្សជុំវិញខ្លួន។ បើនិយាយពីសម្រស់វិញ គឺញាក់សាច់ បេក្ខនារីម្នាក់នេះ មានរាងតូចច្រឡឹង ខ្ពស់ និងទម្រង់មុខសែនស្រស់ មើលទៅមិនទើសភ្នែកសោះ៕ ប្រភព៖khmerload