សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែ ឧសភា បានមានប្រសាសន៍ប្រាប់ លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយគេហទំព័រ PVNN ថា សម្ដេចនឹងបញ្ជាអោយចា ប់អ្នកពាក់ព័ន្ធនៅសល់ទាល់តែអស់ កុំអោយហួសហេតុពេក ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា “ មេីល៍ ទុកអោយ ហ៊ុន សែន កំចា ត់ពួកអស់ហ្នឹងម្ដងមេីល “ ។
ពាក់ព័ន្ធករណី ឧកញ៉ា ហេង សៀ ប្ដឹងកញ្ញា មាន ពេជ្រ រីតា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអោយ ឯកឧត្តម គី តិច ចាត់តាំងមេធាវីមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ការពារក្ដីជូនកញ្ញា មាន ពេជ្ររីតា រហូតដល់ទីបញ្ចប់ ។
គិតមកត្រឹមព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២១ នេះសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមនុស្ស២នាក់ហេីយ គឺ ឃន ឈុនដារ៉ា កូនប្រសារ និង តាំង គឹមហៀង កូនស្រីបង្កើតរបស់ ឧកញ៉ា ហេង សៀ ដែលពាក់ព័ន្ធនឹងការជួលមនុស្សមកថតសំដែងរួ ម ភេ ទនិងចែកចាយលេីបណ្ដាញសង្គមដេីម្បីទម្លាក់កំហុសលើកញ្ញា មាន ពេជ្ររីតា ។ ចំពោះអ្នកពាក់ព័ន្ធ សមត្ថកិច្ចកំពុងតាមចា ប់ខ្លួនបន្ត ។
ប្រជាពលរដ្ឋកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់និងមានប្រសិទ្ធិភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដេីម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជាទន់ខ្សោយ។ ប្រភព៖ pvnnews