ភ្នំពេញ៖ ប្អូនស្រីល្អហួស ឬដែលពុកម៉ែ បងប្អូន និងទស្សនិកជន ព្រមទាំងហ្វេនៗនៅក្នុងបណ្តាញហ្វេប៊ុកបានស្គាល់ថា ប្អូនស្រីមានឈ្មោះមួយទៀតថា យ៉ាយ៉ាទី២នោះ កាលពីពេលថ្មីៗនេះនាងទើបតែនឹងចេញបទចម្រៀងបែបរដើនមួយបទយ៉ាងពីរោះរណ្ដុំចិត្តជូនដល់ពុកម៉ែបងប្អូនផងដែរ។
ដោយឡែក កុមារីដ៏មានទេពកោសល្យ ល្អហួស មានជំនាញយ៉ាងច្រើនសម្បូរបែបដូចជា អាចច្រៀងបានយ៉ាងពីរោះ អាចរាំ ចង្វាក់ ញាក់ ចង្វាក់កូរ៉េ និងចង្វាក់ឥណ្ឌា បានយ៉ាងស្អាតនិងស្ទាត់ជំនាញនិងយ៉ាងរស់រវើក ទាំងចង្វាក់បែបទាន់សម័យ ព្រមទាំងចេះរាំរបាំបុរាណខ្មែរបានយ៉ាងសមសួនទៀតផង។
ជាក់ស្ដែង កុមារី ល្អហួស មិនត្រឹមតែមានទេពកោសល្យទៅលើវិស័យសិល្បៈគ្រប់ទម្រង់តែមួយមុខទេ នាងថែមទាំងមានចំណេះដឹងផ្សេងៗជាច្រើនផងដែរ ពោលគឺកុមារីមួយរូបនេះ អាចនិយាយបាន៣ ភាសាបានយ៉ាងល្អ
ដូចជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ បានយ៉ាងស្ទាត់ជំនាញទៀតផង។ ដោយនៅលើគណនី TikTok របស់អ្នកនាង ចោម ចាន់ បានបង្ហោះជាវីដេអូ ការនិយាយជាភាសាថៃរបស់ ល្អហួស បានយ៉ាងពិរោះ និងល្អថែមទៀត៕
ចង់ដឹងថាល្អហួសអាចនិយាយភាសាថៃបានល្អនិងពិរោះយ៉ាងណានោះ? សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖
ប្រភព៖ ខ្មែរឡូត