ជារឿងធម្មជាតិដែលមនុស្សកើតមកត្រូវមានគូរស្រកររៀបការបង្កើតក្រុមគ្រួសារមួយផ្ទាល់ខ្លួន បង្កើតកូនបង្កើតចៅតពួជពង្សវង់ត្រកូល។ ការរៀបអាពាពិពារហ៍បង្កើតសុភមង្គលផ្ទាល់ខ្លួនក៏ជៀសមិនផុតពីការបែកបាក់ពីឪពុកម្ដាយទៅរួមរស់នៅជាមួយប្ដី ជាមួយប្រពន្ធ ហើយរឿងនេះគឺជារឿងដ៏សោកសង្វែកដល់បុគ្គលមួយចំនួនដែលមិនធ្លាប់រស់នៅព្រាត់ឆ្ងាយពីគ្រួសារឪពុកម្ដាយ។
ដូនៅក្នុងវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានបង្ហាញពីសកម្មភាពថ្ងៃមង្គលការរបស់កូនកំលោះកូនក្រមុំក្នុងកូនក្រមុំបានសម្រក់ទឹកនេត្រាដោយសារតែត្រូវបែកពីអ្នកមានគុណក្នុងថ្ងៃរៀបការព្រោះកូនក្រមុំតម្រូវអោយមករស់នៅផ្ទះកូនកំលោះ។
ក្នុងវីឌេអូមួយនេះសូមបងៗបុរសមើលហើយត្រូវពិចារណាផងព្រោះមនុស្សហ៊ានលះបង់សុខចិត្តមករួមរស់ជាមួយដូចនេះត្រូវផ្តល់សេចក្តីសុខដល់រូបគេ។ម្យ៉ាងទៀតមនុស្សស្រីគឺជាភេទដែលទន់ខ្សោយជាងប្រុសយើងឆ្ងាយណាស់ ទាំងកម្លាំងកាយ ស្មារតី ផ្លូវចិត្ត គឺសុទ្ធតែទន់ខ្សោយជាងមនុស្សប្រុសយើង ដែលតំរូវអោយពួកយើងជាមនុស្សប្រុស ត្រូវចេះយកចិត្តទុកដាក់ មើលថែរក្សារការពារពួកនាង ។
មនុស្សស្រីនាងមានមនោសញ្ជេតនាខ្លាំងណាស់ បងប្អូនសាកគិតមើលចុះ គ្រួសារដែលធ្លាប់បានថ្នាក់ថ្នមចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីតូច រហូតដល់នាងពេញវ័យក្រមុំស្គាល់អ្នក ប៉ុន្តែចុងក្រោយនាងក៏ត្រូវបែកចេញពីគ្រួសារដ៏កក់ក្តៅ គ្រួសារជាទីស្រលាញ់របស់នាងដើម្បីតាមអ្នក ដើម្បីរស់នៅជាមួយអ្នក អញ្ជឹងយើងជាមនុស្សប្រុសគប្បីចេះស្រលាញ់នាង មើលថែរក្សារការពារនាងអោយបានល្អផង។