ប្រពន្ធចិត្តបាន! ប្ដីដើរលេង​ ចូលKTV ម៉ោង១២យប់បានចូលផ្ទះ​ ប្រពន្ធអត់មានខឹងអីម៉ាតិច បែរជារំភើបព្រោះរឿងមួយនេះទៅវិញ…

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ដែលមាននារី​គ្រប់​រូប មិន​ចូល​ចិត្ត​ឡើយ រឿង​ស្វាមី​ចូល KTV ផឹក​ស៊ី កុំ​ថា​ឡើយ​ដល់​យប់​ជ្រៅ ត្រឹម ២​ម៉ោង ក៏​ខឹង​ដាច់​ក្បាល​កន្ទុយ​បាត់​ទៅ​ហើយ។ ប៉ុន្តែ​នារី​ម្នាក់ បែរ​ជា​បង្ហោះ​សារ​រំភើប​ចិត្ត សរសើរ​ប្ដី​របស់​ខ្លួន បន្ទាប់​ពី​ចូល KTV រហូត​ដល់​ម៉ោង ១២​យប់ បន្ទាប់​ពី​បុរស​ជា​ប្ដី បាន​ផ្ដល់​កាដូ​ដ៏​ភ្ញាក់​ផ្អើល នឹក​ស្មាន​មិន​ដល់ ទាំង​កណ្ដាល​អាធ្រាត្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​បង្ហោះ​របស់​នារី​ជា​ប្រពន្ធ ដែល​មាន​គណនី Facebook ឈ្មោះ Leang Hong បាន​រៀប​រាប់​ថា ដំបូង​ឡើយ ពី​ល្ងាច​ប្ដី​របស់​ខ្លួន​បាន​ណាត់​ត្រឹម​ត្រូវ ដើម្បី​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា។ ប៉ុន្តែ​ដល់​ពេល​ទូរសព្ទ​ទៅ​សួរ បែរ​ជា​ប្រាប់​ថា​ញាំ​អី​ជុំ​គ្នា​នៅ KTV ជាមួយ​មិត្តភ័ក្ដិ។ ជាក់ស្ដែងប្រពន្ធ បាន​ប្រាប់​វិញ​ថា មិន​អី​ទេ រួច​ក៏​ដើរ​ផ្សារ​ជាមួយ​ប្អូន​ថ្លៃ ដើម្បី​ទិញ​វ៉ាន់ និង​ចេញ​ទៅ​ផ្ទះ​មុន​ប្ដី ដែល​កំពុង​ផឹក​ស៊ី​នោះ។ពេល​ដល់​ផ្ទះ​វិញ ប្រពន្ធ​បាន​រៀប​ចំ​ផ្ទះ​សព្វ​កន្លែង​ពី​លើ​ដល់​ក្រោម រួច​ក្រឡេក​មើល​ម៉ោង ស្រាប់​តែ​ឃើញ​ទ្រនិច​នាឡិកា​ចង្អុល​ម៉ោង​ជិត ១២​បាត់។ ពេល​នោះ ឡាន​ប្ដី​បាន​មក​ដល់​ផ្ទះ ហើយពេល​បើក​ទ្វា​ទទួល ធុំ​ក្លិន​ស្រា​ពេញ​ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់​តែ​ឃើញ​មុខ​ភ្លាម ប្ដី​បាន​​ចូល​មក​ថើប​ប្រពន្ធ រួច​ក៏​ហុច​ថង់​ហាង​ពេជ្រ ដែល​មាន​ក្រវិល និង​កង​ដៃ សរុប​ជា​ទឹក​ប្រាក់​ប្រហែល​ជា​ជាង មួយ​ម៉ឺន​ដុល្លារ។ឃើញ​បែប​នេះ អ្នក​នាង Leang Hong រំភើប​ចិត្ត​ណាស់ ព្រោះ​មិន​នឹក​ស្មាន​ថា ប្ដី​បាន​រៀប​ចំ​គម្រោង​ការណ៍​យ៉ាង​ពិសេស មិន​នឹក​ស្មាន​ដល់ ដែល​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រហូត​ដល់​គេង​មិន​លក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធ​ដ៏​សែន​សំណាង​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា បើ​ប្ដី​មក​ពី KTV ចេះ Sweet បែប​នេះ ដឹង​តែ​ឱ្យ​ទៅ​រហូត​ហើយ មិន​ឃាំង​ឃាត់​ទេ ព្រោះ​ចេះ​គិត​គូ និង​ស្រលាញ់​ប្រពន្ធ​របស់​ខ្លួន។ខាង​ក្រោម​នេះ ជា​ការ​បង្ហោះ​របស់​ប្រពន្ធ​ដែល​មាន​ឈ្មោះ Leang Hong៖​”បង​ធ្វើ​ឲ្យ​អូន​រំភើ​ប ញ័រ​ដៃ​ញ័រ​ជើង​អស់ហើយ​ណា​លោក​ប្តី។ ដោយឡែកពី​ល្ងាច​ណាត់​ជួប​គ្នា​ត្រឹមត្រូវ​ណាស់ ដល់​អូន Call​ទៅ បង​ថា​បង​រ​វល់​ញាំ​អី​ជុំ​គ្នា​នៅ KTV​ហើយ។ អូន​ក៏​ថា​វិញ មិន​អី​ទេ​ចឹង ចាំ​អូន​បបួល​ប្អូនថ្លៃ Shopping ត​នៅ​ផ្សារ​ផេនសល​បន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​អូន​ទៅ​ផ្ទះ​មុន​ក៏បាន ពេល​មកដល់​ផ្ទះ​រវល់​តែ​រៀបចំ​ផ្ទះ​ពីលើ​ដល់​ក្រោម​ភ្លេច​មើល​ម៉ោង ម៉ោង​ជិត​១២​បាត់ នៅ​សុខៗ​ក៏​លឺ​សម្លេង​ឡាន​ប្ដី​ក៏​ទៅ​បើក​ទ្វារ​ទទួល​ប្ដី​ធម្មតា​( ប្តី​ក្លិន​ស្រា​ពេញ​ខ្លួន)។ ចូល​មក​ភ្លាម​ថើប​ប្រពន្ធ​ភ្លែត ហើយ​ក៏​ហុច​ថង់​ហាង​ពេជ្រ​នឹង​ឲ្យ​ប្រពន្ធ​ភ្លាមៗ​ម៉ង ថង់​ទី​១​ក្រវិល ឃើញ​ហើយ​អ៎​ចង់​ងាប់ បេះដូង​លោត​ខុស​ចង្វាក់​អស់ហើយ​។មាន​ណា​ថង់​ទី​២​ស្មាន​តែ​របស់​ប្តី តែ​ជា​កងដៃ​ប្រពន្ធ​ទៀត Surprise អូន​ដល់​ក​ម៉ង​ហាន់​នី​ហ៎​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង​ស្រលាញ់​អូន​លើស​ហើយ​ណា​បង។ អរគុណ​បង​សម្រាប់​គ្រប់​បែប គ្រប់​យ៉ាង​ដែរ​ផ្តល់​ឲ​អូន អរគុណ​មែនទែន​ប្តី​សម្លាញ់​ចិត្ត។ អូន​ចង់​និយាយ​ដ​ដែរៗ​ថា អូន​ស្រលាញ់ ស្រលាញ់​បង​បំផុត ស្រលាញ់​បង​គ្មាន​ថ្ងៃ​ប្រែ ស្រលាញ់​បង​លើស​ពី​ជីវិត ប្ដី​តែ​ម្នាក់ ប្ដី​ល្អ​របស់​អូន។ ​​រំភើប​ពេក​ដល់​ថ្នាក់​គេង​មិន​លក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តី​មកពី​KTV​ចេះ​Sweet​ចឹងៗ​ដឹង​តែ​ឲ​ទៅរ​ហូត​ហើយ។ ​អរគុណ​សម្រាប់​អ្នកចូលរួម​ផ្សំគំនិត Nam Sonita រិទ្ធ សុវណ្ណនី​ទ្បាង Meas Sothea”។នេះ​ហើយ​ជា​សុភមង្គល​ពិត ក្នុង​ជីវិត​ស្នេហា និង​គ្រួសារ។ មនុស្ស​ស្រី មិន​ដែល​រក​រឿង ឬ​ខឹង​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​ឡើយ បើ​មនុស្ស​ប្រុស​ចេះ​យល់​ពី​នាង ចេះ​ខ្វល់​ពី​នាង​តែ​បន្លិច​នោះ។ បុរស​ជា​ច្រើន ផ្អែម​ល្ហែម ស្រលាញ់ ខ្វល់​ខ្វាយ បាន​តែ​ដំបូង។ លុះ​ក្លាយ​ជា​គ្រួសារ គិត​ថា​លែង​បាត់​បង់ បែរ​ជា​ប្ដូរ​ចិត្ត​លែង​សូវ​ខ្វល់ លែង​សូវ​បារម្ភ​ពី​នាង​ដូច​ពេល​ចាប់​ផ្ដើម​ស្រលាញ់​ដំបូង។នារី​ភាគ​ច្រើន​បំផុត ស្មោះ​ស​ណាស់ បារម្ភ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ប្រើ​អារម្មណ​ច្រើន ក៏​ព្រោះ​នាង​មាន​បេះដូង​ដ៏​បរិសុទ្ធ ស្រលាញ់​ពិត មិន​ចេះ​ប្រែ ចាប់​ផ្ដើម​ពី​សូន្យ ឡើង​ដល់​១០០ រួច​ក៏​នៅ​តែ ១០០ ពេញ​ជាប់​រហូត ខុស​ពី​មនុស្ស​ប្រុស ដែល​ចាប់​ផ្ដើម​ស្រលាញ់​ពី ១០០ ហើយ​ធ្លាក់​បន្ត​បន្ទាប់ រហូត​ដល់​ពេល​ខ្លះ​ធ្លាក់​ដល់​សូន្យ ហ៊ាន​ក្បត់​រក​អ្នក​ថ្មី​មក​ជំនួស មិន​ខ្វល់​ពី​ទឹក​ភ្នែក​របស់​នាង។ បើ​បុរស​ចេះ​ប្រើ​បេះ​ដូង​តែ​បន្តិច នោះ​នឹង​យល់​អារម្មណ​នារី​បាន​ច្រើន៕ ប្រភព៖ media-kh ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *