ពិតជារឿងមួយដ៏សែន ចាប់អាម្មណ៍ខ្លាំងណាស់ ដោយកាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម ដោយ លោកតាអាយុ ៨២ ឆ្នាំម្នាក់ បានសម្រេចចិត្តសឹកពីព្រះសង្ឃ មករៀបការប្រពន្ធអាយុ ២៨ ឆ្នាំ កំពុងធ្វើឱ្យមហាជននៅលើបណ្ដាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង។
យោងតាមទំព័រហ្វេសប៊ុកផេកព្រះសង្ឃមួយអង្គព្រះនាម Long Sopheap បានបង្ហោះរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា
«ហ៊ឺ! 82 ហើយនៅសឹកបានទៀត ពុទ្ធោហ្អើយព្រះ! ហើយបានប្រពន្ធ 28 ទៀត ខ្លាំងមែន សូមចាញ់ហើយលោកតា»។ យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ក៏មានពុកម៉ែបងប្អូនដែលប្រើប្រាស់បណ្តាញសង្គម បានជូនពរ និងអបអរសាទរគ្រប់ៗគ្នាផងដែរ៕