ពិតណាស់ មួយរយៈនេះប្រិយមិត្តប្រាកដជាបានទទួលជ្រាបហើយទាក់ទងនឹងរឿងអប់រំរបស់ក្រុមសម្តែងយុវជនមួយក្រុមដែលមានឈ្មោះថា Mean Gaming ជាក់ជាមិនខាន។
ហេីយថ្មីៗនេះមហាជនដែលប្រើប្រាស់បណ្តាញសង្គមហាក់មានការរិះគន់យ៉ាងខ្លាំងណាស់ ដោយសារតែឈុតឆាកក្នុងការសម្តែង មិនសមជាន័យអប់រំសោះ។ ជាក់ស្តែង សូម្បីតែលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការប្រតិកម្មផងដែរលើរឿងនេះ ដោយពោលពាក្យប៉ុន្មានម៉ាត់បែបនេះថា៖
“សូមអោយក្រសួងពាក់ព័ន្ធមេីលផងពេលនេះកំពុងពេញនិយ ម ណាស់ឥលូវអារឿងអប់រំ ផិ តក្ប ត់នឹ ង អប់រំអោយក្មេងឆាត់ចេះ”។ យ៉ាងណាមិញ ក្រោយឃើញលោកជំទាវចេញមុខបែបនេះធ្វើអោយមហាជនមួយបានសម្ដែងការគាំទ្រលើលោកជំទាវផងដែរ។
យ៉ាងណាមិញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ស៊ណាត បានបង្ហោះវីដេអូ រួមជាមួយនឹងការលេីឡេីងថា “ 🙈ឈប់បានឈប់ទៅក្មួយៗរឿងខ្លីៗរបស់ក្មួយអប់រំផិតក្បត់នឹងមិនល្អទេវប្បធម៌ប្រពៃណីខ្មែរបាត់ទៅៗដោយសាតែក្រុមក្មួយៗនេះឯង៕ សូមទោសផងមិនមែនលាបពណ៌ទេតែមេីលមុខក្មួយប្រុសនេះមិនមែនខ្មែរទេខ្ញុំគិតថាយួនហេីយបានមកកូមិនឈប់”៕
សូមទស្សនាវីដេអូខាងក្រោម៖