កាលពីពេលថ្មីៗនេះសិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន បានចេញលិខិតបដិសេធមួយជុំវិញករណី អ្នកលេង Facebook ឈ្មោះ Kakada Sohorn បានប្រើប្រាស់គម្របសៀវភៅ ដែលប្រើឈ្មោះ និងនិម្មិតសញ្ញា របស់សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ទៅបង្ហោះរូបភាពមិនសមរម្យចំនួន៨សន្លឹក និងសរសេរខ្លឹមសារថា “មានសៀវភៅត្រៀម ចូលរៀនវិញឬនៅ boy boy ចាំជេចែក?”។
ក្នុងនោះដែរ សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ក៏បានបញ្ជាក់ថាការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kakada Sophorn គឺបានធ្វើអោយប៉ះពាល់ដល់ សីលធម៌ និងវប្បធម៌ ដែលមិនមែនផ្សាយចេញពីផេកផ្លូវការរបស់ សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន នោះទេ។ ទោះជាយ៉ាងណា ម្ចាស់គណនី kakada Sophorn ក៏បានធ្វើការលុបចោលនៅផុសទាំងនោះចេញពីគណនីរបស់ខ្លួនវិញផងដែរ៕