រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។
ថ្មីៗនេះម្ចាស់ឡាន Prius ដែលជាជនរងគ្រោះសម្រេចចិត្តធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ។ ម្ចាស់ឡានរូបនោះបានបង្ហោះនៅក្នុង ផេកខ្លួនថា៖ “ឃើញឡានខ្លួនឯងដែលជនល្មើស បុកអាណិតឡានណាស់! កាតទ្ទេចអស់ហើយ
» ខ្ញុំសូមប្រកាសជាសាធារណៈថាប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយទាសំណងជំងឺចិត្ត 20000$ ដោយយកប្រាក់នោះទៅជូនមន្ទីពេទ្យគន្ឋបុប្ផា🙏
» សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង បងប្អូន”៕