ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយ ចំពោះទំនាក់ទំនងស្នេហារវាងតារាចម្រៀងវ័យក្មេង នាយចឺម និង សង្សារបណ្ដូលចិត្តដែលជាមេម៉ាយកូនមួយ កាន់តែផ្អែមល្ហែមយល់ចិត្តគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើទោះបីជាអ្នកទាំងពីរទើបប្រកាសទាក់ទងគ្នាមិនប៉ុន្មានខែក៏ពិតមែន
តែមើលទៅពួកគេទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ ឯភាគីខាង
នាយចឺម ក៏តែងបង្ហាញចេតនាច្បាស់លាស់ខ្លាំងចំពោះស្នេហាលើកនេះដែរ។ក្នុងនោះដែរ ដូចគេថាស្រឡាញ់កូនឱ្យផ្គាប់ចិត្តម្ដាយ អ្នកនាង សេង សុខឃីម មិនមែនស្រឡាញ់តែ នាយចឺម ត្រឹមជាសង្សារទេ ប៉ុន្ដែមើលទៅទំនាក់ទំនងអ្នកនាង និង តារាកំប្លែង ស្រីអ៊ីត ដែលត្រូវជាម្ដាយមីងបង្កើតរបស់ នាយចឺម ក៏ជិតស្និទ្ធគ្នាខ្លាំងណាស់ដែរ ជាក់ស្ដែងថ្មីៗនេះ គូស្នេហ៍តារាចម្រៀងខាងលើ ថែមទាំងទិញអំណោយជូន ស្រីអ៊ីត ទៀតផង។
យ៉ាងណាមិញ តាមការបង្ហោះរបស់តារាកំប្លែង ស្រីអ៊ីត នៅលើគណនីហ្វេសប៊ុក បានបង្ហាញពីកាដូគ្រឿងសំអាងប្រ៊េនៗ ដែលសង្សារបណ្ដូលចិត្ត នាយចឺម បានទិញជូន ព្រមទាំងបញ្ជាក់ថា ខ្លួនស្រឡាញ់កាដូនោះខ្លាំងទៀតផង។ស្រីអ៊ីត រៀបរាប់ថា ៖ «អរគុណក្មួយ ជូនការដូដ៏ស្រស់ស្អាតដល់មីង មីងសូមជូនពរក្មួយឱ្យជោគជ័យ ហេង ហេង ពិតជាអរគុណ សែនស្រឡាញ់»៕