ដូចដែលប្រិយមិត្តបានដឹងរួចមកហេីយ ជុំវិញរឿងរ៉ាវដែលតារាសម្ដែង សឿ សុធារ៉ា បានជំពាក់លុយតារាសម្ដែង សូ ដានីតា ប្រមាណជាជិត៤ម៉ឺនដុល្លា ហើយមិនសង ដោយក្ដៅចិត្តពេកទើប តារាសម្ដែង សូ ដានីតាក៏បានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់នាងដោយរៀបរាប់ថា
“នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿរ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹងដីការ កោះហៅ រឺ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូ..លី..ស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ ! ការទ្រាំរបស់មនុស្ស គឺ មានកំណតអ្នកនាងប្អូន”។
ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេប៊ុករបស់ស្វាមីអ្នកនាង សូ ដានីតា វិញ ក្រោយឃើញ សឿ សុធារ៉ា គេចវេះមិនព្រមសងប្រាក់ភរិយារបស់គាត់បែបនេះទើបនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គាត់ក៏បានបង្ហោះសារដាក់ចំៗទៅកាន់ សឿ សុធារ៉ា ថា
“ស្រួលម៉េស ជំពាក់លុយគេហើយ មកប្រាប់ថាលែងមានលទ្ធភាពសងគេនិង សំខាន់មិន តប មិនរវល់ និងម្ចាស់លុយសោះម៉ងធ្វើចឹងដូចជាមើលងាយ ពេកទេដឹង ឬទាល់តែប៉ូលិសទៅចាប់ ដេកក្នុងប៉ុស្តិ៍ប៉ូលិសមួយយប់ដូចលើកមុនទៀតទើប ព្រមសងលុយ??”៕