ក្មេងប្រុសកម្សត់ដែលកំពុងតែល្បីក្នុងបណ្ដាញសង្គម ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានការអាណិត បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន២០លានរៀល សំរាប់ការសិក្សា និងជួយឪពុកម្ដាយរបស់ក្មួយប្រុសកម្សត់នេះ។
យោងតាមប្រភពពីផេកអ្នកឧកញ៉ាបានបង្ហោះនៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា “ក្មួយប្រុសពូជួយសំភារ:ក្មួយ20លានរៀលសំរាប់កាសិក្សានិង ឪពុកម្ដាយរបស់ក្មួយ កាពិតទៅក្មួយមានសំណាងណាស់ ដែលមានឱកាសចូលរៀន ក្មួយត្រូវតែតស៊ូ
បើប្រទេសយើងគ្មានសន្តិភាពទេ សូម្បីការរៀនសូត្រក៏យើងមិនអាចរៀនបានបានដែ ពូគ្មានពាក្យអីច្រើនទេ មានតែពាក្យថាក្មួយតស៊ូ
សូមគ្រួសារឬតំណាងគាត់ ទាក់ទងក្រុមកាងាពូ 070 451 400”។