មួយរយៈពេលកន្លងមកនេះនារីដ៏ស្រស់សោភាម្នាក់ដែលជាអ្នកលក់ផលិតផលតាមអនឡាញបានធ្វើអោយកក្រើកខ្លាំងមែនទែននៅលើបណ្ដាញសង្គមហ្វេបុក ដោយនាងបានយកពស់រស់ គីង្គក់រស់មកធ្វើការឡាយស៊ី ដើម្បីទាក់ទាញអ្នកទស្សនាអោយចូលមើលការលក់ផលិតផលរបស់នាង។
សម្រាប់មហាជនវិញក្រោយពេលបានឃើញនារីរូបស្រស់រូបនេះស៊ីពស់រស់និង គីង្គក់រស់បែបនេះ ទើបពួកគេបានចូលទៅខមិនរិះគន់និងប្រើពាក្យខ្លាំងៗទៅកាន់នារីរូបស្រស់រូបនោះ។
ក្នុងចំណោមអ្នករិះគន់ទាំងអស់នោះក៏មានលោកផែង វណ្ណៈផងដែរបានប្រើពាក្យខ្លាំងៗនិងធ្ង..ន់ៗទៅលើនារីដែលស៊ីពស់រស់និងគីង្គក់រស់នោះ។
ក្នុងនោះលោក ផែង វណ្ណៈបានប្រតិកម្មថា មានសត្វអីមានសត្វអី គាត់ថាចំណង់ចំណូលចិត្តគាត់ គាត់ចូលចិត្តស៊ីពស់រស់ គាត់ចូលចិត្តស៊ីអី ចង់និយាយថា បើនិយាយអោយអស់ទៅដូចអាបឫក៏ដូច ព្រាយ បិសាច ខ្មោចជញ្ចក់ឈា..មអី។តាមការពិតគាត់ប្រឹងនេះ ដើម្បីធ្វើម៉េច ចាប់ទាក់ទាញការមើល ដើម្បីអោយល្បី ដើម្បីអោយលក់ផលិតផលគាត់ទេ អានេះគេហៅថាភាសាអង់គ្លេសហៅ Marketing strategy មានន័យថាយុទ្ធសាស្រ្ដទីផ្សារ។
ដោយឡែកក្រោយពេលទទួលរងនៅព្រនុងរិះគន់របស់មហាជនរួចមក ទើបនារីរូបស្រស់រូបនោះបានធ្វើការឡាយវីដេអូបកស្រាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១នាពេលកន្លងទៅដោយនាងបកស្រាយច្បាស់ៗកុំអោយមហាជនយល់ច្រលំថា
ចឹងខ្ញុំសូមលើកដៃបងប្អូនទាំងអស់គ្នាសូមស្ដាប់ខ្ញុំបន្តិចសិន ហើយបងប្អូន ចង់ពិចារណាយ៉ាងម៉េចក៏យ៉ាងម៉េចទៅ ខ្ញុំលើកម្រាមដៃដប់អោយបងប្អូនស្ដាប់ខ្ញុំបន្តិចសិន ការឡាយរបស់ខ្ញុំ ខ្ញុំគិតថា ខ្ញុំគ្រាន់តែចាប់លេងទេ ខ្ញុំអត់មានគម្រោងទៅស៊ីវាទៅធ្វើអីទេ
ប៉ុន្តែដោយសារមាន ខមិនខ្លះគាត់ខមិន វាមិនស៊ីទេ វាបោកវាកុហក់ ចឹងខ្ញុំក៏ធ្វើជ្រលៗ ហើយខ្ញុំមិនបានស៊ីទេបងប្អូន ហើយរឿងគីង្គក់ ខ្ញុំស៊ីកង្កែបអាំង អំបិលម្ទេស គីង្គក់ខ្ញុំលើកជើង បងប្អូនណា
ហើយពស់ដែលខ្ញុំលេងហើយ សួរកូនចៅខ្ញុំទៅ កៀនបុរីខ្ញុំមានបឹងមួយ បឹងជាប់បុរីនិង គឺខ្ញុំអោយពួកគាត់យកទៅព្រលែងអស់ហើយពស់និង អត់មានងា..ប់អីមួយទេ។
ហើយខ្ញុំសូមបងប្អូនទាំងអស់គ្នាកុំជេរបញ្ចោរ សូម្បីតែកូនខ្ញុំទើបតែកើតក៏បងជេរគាត់ដែរ គ្រាន់ថាអ្វីដែលខ្ញុំចង់ប្រាប់បងប្អូន បើសិនជាបងប្អូនគិតថាអ្វីដែលខ្ញុំធ្វើវាព្រៃ..ផ្សៃជាគំរូមិនល្អ សូមបងប្អូនកុំចែកចាយ កុំយករបស់ខ្ញុំទៅផុសទៀត។ដូច្នេះសូមបងប្អូនឈប់ជេរនាងខ្ញុំទៀតទៅ។ដូច្នេះចង់ជ្រាបអោយកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖
https://youtu.be/45LXDRrhShc