ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបច្បាស់រួចហើយវីដេអូកាលពីម្សិលមិញ នោះ ទាក់ទងទៅនឹងករណីបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវាំងភ្នែក ងងឹតមុខ បុ កស មត្ថកិច្ចជាប់នៅលើដំបូលរថយន្ត។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋនិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបច្បាស់ថា
ករណីដែល មានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយរូបភាពមន្ត្រីនគ របាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលើដំបូលរថយន្តម៉ាក Prius នោះ មិនមែនជាការចេញឃា ត់ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ
គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយស ម្រួលចរាចរណ៍នៅតាមដងផ្លូវ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ : ០០នាទី មានរថយន្តមួយគ្រឿង ម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987
បើកបរដោយឈ្មោះ ធ្លក សុខចម្រើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមក ដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅនោះ៕