ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖៤៧ រសៀលថ្ងៃទី ៣ ខែសីហា នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ៣ លោក ឯម ភារី ប្រាប់ថា
ពិតជាមានមនុស្សមួយក្រុមបានជួបជុំគ្នាផឹកសុីចាក់ធុងបាស់ច្រៀងលេងមិនរក្សាគម្លាតធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងជំងឺកូវីដប្រភេទថ្មី
ហើយប្ដឹងមកសមត្ថកិច្ចឱ្យចុះបង្ក្រាប។
លោកនាយប៉ុស្តិ៍បន្តថា ពេលកម្លាំងនគរបាលប៉ុស្តិចុះទៅដល់ក៏ស្រាប់តែពួកគាត់រត់ចែកជើងគ្នាអស់បន្សល់ទុកតែសាច់ក្លែម និងស្រាបៀរតែប៉ុណ្ណោះ។
ការចុះទៅបង្ក្រាបនេះកម្លាំងនគរបាលប៉ុស្តិ៍បានដកហូតយកធុងបាស់មករក្សាទុកនៅស្នាក់ការដោយមិនអនុញាតិឱ្យវិញនោះទេ រហូតដល់បញ្ចប់បម្រាមជួបជុំគ្នាផឹកសុី៕