ហ្វេសប៊ុក៖ កាលបីយប់មិញនេះ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញ នាយព្រែក បានទម្លាយវីដេអូចម្រៀងជិត ១៨ ឆ្នាំ ដែលបទចម្រៀងមួយនោះមានចំណងជើងថា «សុំលេងផង» ហើយបទនេះដែរ ចៀតជាមួយ សុភ័ក្រ្ត កុសុម៉ា ហើយក៏មានការចូលរួមសម្តែងដោយតារាល្បីៗដូចជា លីច័ន្ទសីហា និង ឡោម លក្ខណា។
ក្នុងនោះដែរ នាយព្រែក ក៏បានភ្ជាប់សារមួយយ៉ាងខ្លីបែបនេះថា៖ “សុំផុសទុកជាអនុស្សវរីយ៌ហើយណា អរគុណដល់ផេក រស្មីនាគមាស ដែលបានយកវីដេអូដែលខ្ញុំមិនដែលបានឃើញជិត18ឆ្នាំហើយ មកបង្ហាញ …! រូបពិតសំលេងពិតណាបងប្អូន កុំខ្លាចអី #កុសុម:#លីច័ន្ចសីហា #ទ្បោមលក្ខណា”។
ក្រោយឃើញវីដេអូចម្រៀងជិត ១៨ ឆ្នាំ ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ហើយក៏នាំគ្នាចូលទៅ ខមិន បែបនេះថា៖ “មិនសមធំឡើងបានរូបរាងប៉ុណ្ណឹងសោះពូ, នៅក្មេងៗស្រស់ៗមេស ធម្មជាតិៗពិតៗ, បង ព្រែក កាលពីក្មេងធើដូចខ្ទើយចឹង???, កុសុមៈ កាលនឹង ស្អាតជាង អាឡូវទៀត, ស្អាតៗណាស់មើលមិនចង់ស្គាល់, មើលប៉ុន្មានដងក៏នៅតែសើចដែរ, កាលនុងបងកុសម៉ាសុភាពម៉េះ, សម្លេងគេលើងដូចខ្ទើយ”៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។