បុរសវៀតណាមម្នាក់ ខណៈដែលដល់វ័យជ្រើសគូស្រករហើយនោះ តែគាត់ពុំសប្បាយចិត្តឡើយ ព្រោះតែគ្មានមនុស្សស្រីណាម្នាក់ដែលគាត់ពេញចិត្តដោយស្រីដែលជាមនុស្សដែលគាត់ពេញចិត្តនោះគឺមានរូបសម្បត្តិសមរម្យ ប៉ុន្តែអ្វីដែលសំខាន់គឺមានចិត្តស្មោះត្រង់។
ដោយសារតែគ្រួសារជាអ្នកមានមុខមាត់ក្នុងសង្គមផងនោះ ឪពុកម្ដាយរបស់បុរសខាងលើនេះ បានសំណូមពរឱ្យគេជ្រើសយកនារីណាម្នាក់ដែលជាកូនអ្នកមាន និងមានរូបសម្បត្តិស្អាត ។
បុរសមិនអនុញ្ញាតិឱ្យស្គាល់ឈ្មោះខាងលើនេះបានរៀបរាប់សារព័ត៌មាន មួយថាលោកអស់លទ្ធភាពនឹងជ្រើសយកនារីណាម្នាក់ជាគូស្រករ។
ព្រោះមនុស្សដែលលោកស្គាល់ទាំងអស់ សុទ្ធតែមិនមែនជាជម្រើសរបស់គាត់ ប៉ុន្តែថ្ងៃមួយ គាត់ក៏បានដើរតាមផ្លូវ ហើយជួបជាមួយនារីកូនស្រីអ្នករើសអេតចាយម្នាក់ គាត់ក៏មិនចាប់អារម្មណ៍ដែរប៉ុន្តែខណៈដែលគាត់ទៅឈរពីមុខនាង នាងក៏គ្មានចំណាប់អារម្មណ៍មើលមុខ និងឃើញពីភាពហ៊ឺហារបស់គាត់ដែរ នាងបានត្រឹមប្រើកាយវិកាទន់ភ្លន់ ហើយជៀសចេញពីគាត់តែម្ដង ។
ថ្ងៃបន្ទាប់ៗមកទៀតបុរសរូបនោះបានព្យាយាមស្និទ្ធស្នាលជាមួយនារីម្នាក់នោះ តែនាងបានត្រឹមតែញញឹមញញែមធម្មតាៗប៉ុណ្ណោះ ដែលទង្វើនេះ បានធ្វើឱ្យកាន់តែលង់ស្រឡាញ់ហើយទីបំផុតគាត់ក៏បានសុំនាងរៀបការតែនាងមិនបានផ្ដល់ចម្លើយភ្លាមៗទេ ដែលធ្វើឱ្យបុរសនោះលុតជង្គង់រយៈពេល ៣០នាទី ទើបនាង ឆ្លើយថា នាងមិនហ៊ានស្រឡាញ់ទេ ។
បុរសដដែលបន្តថា បន្ទាប់ពីបានឭដូចនេះ សញ្ញាភ្លើងខៀវបានចាប់ផ្ដើមនៅចំពោះមុខលោក ហើយលោកក៏និយាយថា «នារីដែលខ្ញុំស្រឡាញ់ គឺជានារីដែលល្អ លើសនារីដែលល្អ និងស្អាតលើសនារីដែលស្អាតទៅទៀត…នាងគួរតែមានមោទនៈភាពចំពោះខ្លួនឯងដែលកើតមកជាមនុស្សដ៏ពិសេសបំផុតសម្រាប់ស្នេហ៍ស្មោះរបស់ខ្ញុំ» ។
ការចរចារយៈពេលដ៏យូរ ទីបំផុត នារីត្រឹមតែជាអ្នករើសអេតចាយខាងលើបានយល់ព្រម រួចពួកគេក៏បានសម្រេចចិត្តរៀបការ និងយកទីតាំងគំនរសម្រាមសម្រាប់បំពាក់ចិញ្ចៀន ព្រោះគំនរសម្រាមគឺជាអ្នកមានគុណបំផុត សម្រាប់គ្រួសារនាង។
ភ្លាមៗបន្ទាប់មករឿងនេះក៏ត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមជាច្រើន ហើយក៏ត្រូវបានគេចែករំលែកបន្ត និងជូនពរពួកគេគ្រប់ៗគ្នា ហើយក៏បានជូនពរដល់អ្នកទាំង២អោយស្រលាញ់គ្នារហូត និងជួបតែសុភមង្គលក្នុងគ្រួសារ៕