ដូចដែលយើងបានដឹងស្រាប់ហើយថា មិនថាប្រទេសណាជាប្រទេសណាឡើង ជាពិសេសប្រទេសដែលកាន់នូវសាសនាព្រះពុទ្ធ និងព្រាម្មហ៍សាសនា តែងតែមានជំនឿទៅលើអបិយជំនឿ
អមនុស្ស ខ្មោច អាបធ្មប់ ជាដើម។ ទំនៀមទម្លាប់ក៏ដូចជាជំនឿមួយនេះវាបានរក្សាតាំងពីបុរាណរហូតដល់សព្វថ្ងៃនេះ។
ជាក់ស្ដែងនៅក្នុងប្រទេសថៃ សារព័ត៌មាន មីរ័រ បានចុះផ្សាយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ថា ក្រុមការងារនៅទីបញ្ចុះសពមួយក្រុម
បានរកឃើញ.សា.ក.ស.ព.មួយ កប់ក្នុងដីយូរឆ្នាំ តែមានស្បែកមិនរលួយ ដោយសារមន្តអាគមន្តចាក់សាក់ ដែលគេជឿថាជា បារមីវេទមន្តសាក់ខ្មៅ។
អាជ្ញាធរបានរកឃើញសាកសពនេះ នៅពេលដែលពួកគេបានធ្វើការឈូសឆាយសម្អាតទីបញ្ចុះសពមួយកន្លែង ក្នុងខេត្ត Mukdahan នៅតាមព្រំដែននៃប្រទេសថៃ និងឡាវ។
ពួកគេមានភាពស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញស្បែកនៅល្អស្អាត គ្របដណ្តប់ពីលើគ្រោងឆ្អឹងសាកសពបុរសនោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា
ស្បែកនោះគ្របដណ្តប់ទៅដោយសាក់ ចាក់ដោយប្ញស្សីតាមបែបកុលសម្ព័ន្ធ ដោយស្នាមសាក់ទាំងនោះ ត្រូវបានគេជឿថាជា បាលីវេទមន្តសាក់ខ្មៅ ពីសម័យបុរាណ ជួយឲ្យស្បែកកាប់មិនមុត ដុតមិនឆេះ។
ក្រុមអ្នកជីកកកាយទាំងនោះ ជឿជាក់ថា ទឹកខ្មៅដែលប្រើដើម្បីសរសេរអក្សរសំស្រ្កឹត និងរូបសត្វខ្លានៅលើស្បែកនោះ ជាទឹកវេទមន្តជួយឲ្យរាងកាយរបស់បុរសនោះ
នៅរក្សាសភាពដើម និងការពារមិនឲ្យមានការខូចខាត។ប៉ុន្តែយោងតាមបុរាណវិទ្យាថៃ បានឲ្យដឹងថា បាលីនៅលើខ្លួនបុរសនោះអាចជាមូលហេតុដែលធ្វើឲ្យ.ស្លា-ប់។
អាគមន្តសាក់ទាំងនោះ ប្រហែលជាបានរារាំងការវះកាត់ព្យាបាលជំងឺរលាកខ្នែងពោះវៀន របស់បុរសនោះទើបបណ្តាលឲ្យគាត់.ស្លា-ប់។
គួរបញ្ជាក់ថា ក្រុមអាជ្ញាធរបានបង្ហោះរូបភាពទាំងនោះទៅលើបណ្តាញអ៊ិនធើណេត ដោយពួកគេបាននិយាយថា អាជ្ញាធរមានសមត្ថកិច្ច បានសម្អាតទីបញ្ចុះសពមួយ ជាមួយប្រជាជនក្នុងតំបន់ និងអ្នកស្ម័គ្រចិត្ត។
នៅទីនោះពួកគេបានរកឃើញស្បែករបស់បុរសចាស់ម្នាក់ ដែលបានស្លាប់ដោយសារជំងឺរលាកខ្នែងពោះវៀន ដោយកាលនៅរស់
បុរសនោះប្រហែលជាមិនអាចទទួលការវះកាត់បាន ដោយសារតែស្បែកស្វិតពិបាកកាត់ ហើយគាត់ក៏ត្រូវ.ស្លា-ប់.ដោយសារដេកឈឺព្រួយចិត្តពីជំងឺ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ស្បែកបុរសនោះមានចាក់សាក់ជាច្រើន ហើយវាមិនរលួយទាល់តែសោះ។ បាលីនៅលើសាក់ទាំងនោះ ការពារ និងធ្វើឲ្យគាត់ខ្លាំង កាប់មិនមុត មិនតែប៉ុណ្ណោះ នៅពេលដែលគាត់ស្លាប់ វាជួយការពារស្បែកមិនឲ្យរលួយថែមទៀតផង។
ទោះជាយ៉ាណា មូលហេតុដែលធ្វើឲ្យស្បែកមិនរលួយអស់នេះគឺនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែការរកឃើញនេះធ្វើឲ្យប្រជាជនថៃ ដែលជឿលើអបិយជំនឿ ភ្ញាក់ផ្អើលជាខ្លាំង៕