រណ្តៅខួងនេះមានឈ្មោះថា Kola វាបានទម្លុះដល់ស្រទាប់ផែនដី ក្នុងជម្រៅ ១២.២៦២ ម៉ែត្រ តែសូវៀតពេលនោះបានបិទចោលយ៉ាងប្រញាប់ប្រញាល់ ។ ហេតុអ្វី?
គួររំលឹកថា នៅអំឡុងសង្គ្រាមត្រជាក់ មហាអំណាចអាមេរិក និងសូវៀត តែងប្រជែងគ្នាលើគ្រប់វិស័យ មិនថាវិទ្យាសាស្ត្រ ឬ យោធា… ។ នៅ «វិញ្ញាសារ» ខួងជម្រៅ គ្រាអាមេរិកខួងបាន ៤៥០០ ម៉ែត្រ នៅឆ្នាំ១៩៧០ សូវៀតណា ចាប់ផ្តើមប្រជែងភ្លាម ។ មុនពេលខួង រុស្ស៊ីបង្កើតបន្ទប់ពិសោធន៍ដល់ទៅ ១៦ ហើយរដ្ឋមន្ត្រីភូកុព្តសាស្ត្រជាបញ្ជាការផ្ទាល់ ។
ឆ្លងកាត់ការលំបាកនៅជម្រៅ ៧០០០ ម៉ែត្រ ៩៥០០ ម៉ែត្រ ក្បាលខួង Kola របស់គេប្រទះឃើញនៅស្រទាប់នោះ គឺសុទ្ធសឹងតែមាស និងពេជ្រ! ។ រ៉ែ ១តោន មានមាសដល់ទៅ ៨០ gram! ហើយវាឡើងជាលំដាប់រហូតដល់ 150 gr/តោនរ៉ែ ។ឆ្នាំ១៩៨៣ សូវៀតប្រកាសឈប់ខួងទៀត ។
ក្រោយមក ទើបអ្នកវិទ្យាសាស្ត្រទម្លាយប្រាប់ថា ពួកគេបានឮស្នូរដ៏ចម្លែកៗ -ជាសម្លេងមនុស្ស «ច្រើននាក់» នៅក្នុងនោះ ! ។
វាពិតជាស្នូរសម្រែកដ៏គួរឲ្យខ្លាច ព្រឺព្រួច ដែលក្រោយមកស្នូរសម្លេងថតទុកត្រូវបានបែកធ្លាយលើបណ្តាញ ដែលគេហៅថា «សម្រែកឋាននរករុស្ស៊ី ៤០ នាទី»…! ។ក្រោយមកទៀត នោះតាមបណ្ឌិត Demir Assago ប្រាប់ថា ក្បាលខួង Kola ត្រូវបាក់ខ្ទេច ហើយមានសត្វចម្លែកដ៏ធំហើរចេញពីទីនោះ ៕
ប្រភព៖ ksn