អាណិតគាត់ណាស់​ ទេីបខ្ចីលុយធនាគារបាន៥ពាន់ដុល្លារ​ ស្រាប់តែត្រូវប្ដីចុងធ្វេីបែបនេះដាក់​ រួចរត់គេចខ្លួនបាត់…

សង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ស្ពឺ៖ ស្ត្រីចំណាស់ម្នាក់ បានស្លា.ប់នៅក្នុងថ្លុកឈា.មយ៉ាងអាណោចអាធ័ម ក្រោយពីខ្ចីលុយធនាគារបានចំនួន៥ពាន់ដុល្លារ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានដាក់ការស.ង្ស័យថា ជាស្នាដៃប្តីរបស់គាត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមនគរបាលជំនាញ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សាន សុភាព អាយុ ៥៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ស្ត្រីរូបនេះមានប្តីក្រោយឈ្មោះ ចក យឿន ហៅ វឿន (ហៅតាជាង) អាយុ ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះបាទជាន់ជុំ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកស្ត្រីម្នាក់ឈ្មោះជុំ វណ្ណលីណា អាយុ ១៦ឆ្នាំ ដែលជាកូនស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា កន្លងមកខ្លួនមិនដែលបានគេងនៅផ្ទះជាមួយម្តាយទេគឺរាល់យប់ខ្លួនតែងតែគេងនៅផ្ទះជាមួយអ៊ំ ។ ប៉ុន្តែនៅយប់មុនថ្ងៃកើតហេតុឈ្មោះ ចក យឿន ហៅ វឿន ដែលត្រូវជាឪពុកចុង និងម្តាយបានជិះម៉ូតូទៅហៅខ្លួនពីរដងឲ្យទៅគេងនៅផ្ទះ តែខ្លួនប្រកែកមិនដេកនៅផ្ទះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះព្រឹកឡើងខ្លួនបានហៅទូរស័ព្ទទៅម្តាយជាច្រើនដងតែម្តាយមិនលើកទាល់តែសោះដោយឆ្ងល់ពេកបានជិះម៉ូតូទៅផ្ទះរកមើលម្តាយ ស្រាប់តែឃើញម្តាយដេកស្លា.ប់ក្នុងថ្លុកឈា.ម ពេលនោះខ្លួនបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ជូនថ្នាក់លើសុំគោលការណ៍ឱ្យក្រុមគ្រូពេទ្យស្រុក និងពេទ្យខេត្តចូលរួមពិនិត្យ តែដោយសាររវល់ ទើបថ្នាក់លើប្រគល់ការងារឱ្យកម្លាំងសមត្ថកិច្ច ស្រុកធ្វើការពិនិត្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រពភពីប្រជាពលរដ្ឋម្នាក់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនថ្ងៃកើតហេតុស្ត្រីរងគ្រោះបានបង្ហាញនូវលុយចំនួន៣ពាន់ដុល្លារដែលនៅសេសសល់ពីការខ្ចីធនាគារ និងគ្រឿងអលង្ការមួយចំនួននៅពេលទៅមើលគោជាមួយគ្នា។ ក្នុងនោះស្ត្រីរងគ្រោះតែងតែនិយាយម្តងហើយម្តងទៀតថាខ្លួនត្រូវប្តីគំរា.មស.ម្លា.ប់ ហើយប្តីស.ម្លា.ប់ខ្លួនតាមក្រោយតែគាត់ហាក់មិនបានចាប់អារម្មណ៍ទេ តែព្រឹកឡើងពេលគាត់ត្រឡប់ពីផ្សារកំពង់ស្ពឺវិញស្រាប់តែឮគេប្រាប់ថា ស្ត្រីរងគ្រោះស្លា.ប់ក្នុងថ្លុ.កឈា.មទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយស្តាប់សម្តីសាក្សី និងយោងលើការពិនិត្យសាកសពឃើញមានស្នាមរបួសត្រង់ក្បាល ផ្នែកខាងក្រោយ និងស្នាមរបួសដាច់សាច់កដល់ឆ្អឹង និងនៅផ្នែកកក្រោមត្រចៀកខាងស្តាំ រួចនៅក្បែរសាកសពមានពូថៅ១ កំប៉ុងស្រាបៀរចំនួន២ កញ្ចប់បារី និងដែកកេះព័ណ៌ក្រហម១ ហើយការស្លា.ប់ នេះ ប្តីស្ត្រីរងគ្រោះបានគេ.ចខ្លួនបា.ត់ ដោយសមត្ថកិច្ចបានដាក់ការសង្ស័យថាករណីឃាតកម្មនេះជាស្នាដៃរបស់ប្តីចុងដែលសម្លាប់ប្រពន្ធព្រោះតែទ្រព្យដែលខ្ចីធនាគារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកបុរសជាប្តីដែលសង្ស័យស.ម្លា.ប់ប្រពន្ធ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *